ព័ត៌មានជាតិ
នារីម្នាក់សំដែងការដឹងគុណក្រុមគ្រូពេទ្យ TYDA ដែលបានជួយសង្គ្រោះជិវិតម្ដាយ ខណៈរង់ចាំតែថ្ងៃស្លាប់
នារីម្នាក់ដែលមានអាខោនហ្វេសប៊ុកឈ្មោះ so San បានសំដែងការដឹងគុណមិនអាចបំភ្លេចបានពីក្រុមគ្រូពេទ្យ TYDA ដែលបានជួយសង្គ្រោះជីវិតម្ដាយពីជំងឺធ្ងន់ធ្ងររង់ចាំតែថ្ងៃស្លាប់ ខណៈគ្មានលុយសូម្បី1000រៀលក្នុងខ្លួន។

យោងតាមខ្លឹមសាររបស់ម្ចាស់អាខោនហ្វេសប៊ុកកឈ្មោះ so San បានសរសេរថា “គ្មានលុយ1000រៀល ក្នុងខ្លួន ហើយម៉ែដេកឈឺចាំតែថ្ងៃស្លាប់ ពេលដែលយើងលំបាកបំផុតក្នុងជីវិត ហើយមិនដែលស្គាល់ភ្នំពេញ គ្មានញាត្តិ គ្មានបងប្អូន មិត្តភក្តិណាជួយ ប៉ុន្តែមានទេវតាមកជួយម៉ែ យកម៉ែមកភ្នំពេញ ព្យាបាលជំងឺហើយអោយលុយក្នុងមួយថ្ងៃ2ម៉ឺនរៀលទៀត។ ដឹងទេថាលុយនឹងបើនៅស្រុកស្រែជំនាន់នឹងចាយបែកផ្សែង តែនៅភ្នំពេញជំនាន់នឹងក៏ខ្ញុំចាយមិនអស់ដែរ។ មួយថ្ងៃចាយ1ម៉ឺនរៀលមិនអស់ផង អស់តែថ្លៃម៉ូតូឌុបទេ ហើយជំនាន់នោះខ្ញុំអត់ស្គាល់ពេទ្យTYDA ទេ ខ្ញុំថាជាអង្គការមនុស្សធម៌ ព្រោះចុះក្នុងភូមិតំបន់ដាច់ស្រយាលជាលក្ខណៈមិនលំអៀង មិនប្រកាន់បក្សពួក មិនរើសអើងមានក្រ។ មួយរយះក្រោយៗមកទើបខ្ញុំដឹងថា អ្នកជួយជីវិតម្តាយខ្ញុំ គឺពេទ្យTYDA ពេទ្យសម្តេច ហ៊ុន សែន។ ខ្ញុំចងចាំគ្មានថ្ងៃភ្លេចទេអំពើល្អរបស់TYDA “៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


