Connect with us

ព័ត៌មានជាតិ

ខេត្តកែប​ប្រកាស​តែងតាំង​ប្រធានពន្ធនាគារ​ខេត្ត​ថ្មី

បានផុស

នៅ

នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ​ឆ្នាំ២០២២នេះ លោក ប៉ាវ ហម ផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង ប្រធាន​អនុប្រធាន​និង​ប្រធានការិយាល័យ អនុប្រធាន​ការិយាល័យ​ពន្ធនាគារ​ខេត្ត​កែប​ចំនួន ១០ រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម ពី លោក សំ​សារី​ន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក សោម ពិសិដ្ឋ អភិបាល ខេត្ត​កែប ប្រតិភូ​អមដំណើរ​លោករ​ដ្ឋ​លេខាធិការ និង​លោក​តំណាង​សាលាដំបូង​ខេត្ត​កែប​លោក​ឧ​ត្ត​ម​សេនីយ៍​វីរៈ​សេនីយ៍​កងកម្លាំង​ទាំងបី​ប្រភេទ ព្រមទាំង ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចូលរួម​ប្រមាណ​ជាង​២០០​នាក់​ផងដែរ​។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​មានមតិ​ស្វាគមន៍​ក្នុង​ពិធី​ចូលកាន់​មុខតំណែង​នាឱកាស​នោះ​អភិបាលខេត្ត​មានប្រសាសន៍ថា​កន្លងមក​ខេត្ត​កែប​ពុំមាន​ចលនា​សម្ព័ន្ធ​អង្គភាព​គ្រប់​ដូច​នៅក្នុង​និង​បណ្ដា​ខេត្ត​រាជធានី​ផ្សេងៗ​នោះឡើយ​។

លោក ប៉ាវ ហម ផាន មានប្រសាសន៍​លើកឡើងថា មន្ត្រី​ពន្ធនាគារ​ទាំងអស់ ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ល្អ មាន​ទំនាក់​ទំនងជា មួយអង្គ​ភាព​នានា ជាពិសេស​ស្ថាប័ន​តុលាការ ត្រូវគោរព តួរ​នាទី​ខ្លួនឯង មិន​ត្រូវយក​តួនាទី​របស់ខ្លួន ទៅ​គាបសង្កត់ អ្នកទោស​នោះឡើយ បើ​គ្មាន​ជនណាម្នាក់ យក​អ្នក​ជាប់ពន្ធនាគារ ចេញ​ជាដាច់ខាត បើ​គ្មាន​ការ អនុញ្ញាត លិខិតស្នាម​ត្រឹមត្រូវ ហើយ​មិន​ត្រូវយក​អ្នកណាម្នាក់ ចូល​ពន្ធនាគារ​គ្មាន​លិខិតស្នាម​ឬ​ចេញពី​អាជ្ញាធរ​តុលាការ​នោះឡើយ​។

លោក សុខ លូ បានលើកឡើង​ពី​ការដឹកនាំ របស់លោក ព្រាប ឌន កន្លងមក បម្រើការ​ងារ​ជា អនុប្រធាន​ពន្ធនាគារ ខេត្ត​ព្រះសីហនុ​។​

​លោក ក៏បាន​ជំរុញ​ឲ្យ លោក ព្រាប ឌន ត្រូវតែមាន​ការខិតខំ​បម្រើ​ការងារ​ដឹកនាំ​អង្គភាព ឲ្យ​មាន​ភាព​ស្និត​ឆ្នាល​ឱ្យមាន​ប្រសិទ្ធភាព និង​សម្រេចបាន​ដោយ​ជោគជ័យ ក្នុងការ​អនុវត្ត​ឲ្យ​បាន​ម៉ត់ចត់ នូវ​គោលការណ៍​ច្បាប់ លិខិតបទដ្ឋាន​ដោយ​យុត្តិធម៌ និង​គោលការណ៍ ណែនាំ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​បទ​វិន័យ និង​ក្រមសីលធម៌​តួនាទី ភារកិច្ច​នៅក្នុង​អង្គភាព​ត្រូវតែមាន​ការពង្រឹង​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង ដោយ​ធ្វើការ​ពិភាក្សា​ជាមួយ​អង្គភាព ឬ​ជា​ក្រុម ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​ផ្សេងៗ​។

ដោយឡែក​លោក​រដ្ឋលេខាធិកា​រ​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា ចំពោះ​មន្ត្រី​ខិលខូច មួយចំនួន​តូច​ត្រូវ​ឆ្លុះកញ្ចក់ ងូតទឹក​ដុះក្អែល​ឲ្យ​បាន​ស្អាត ជាពិសេស ត្រូវ​បន្ត​ក្តាប់​ឲ្យ​បាន​រាល់​បញ្ហា ប្រឈម​ក្នុង​ការលំបាក​និង​រិះរក គ្រប់​មធ្យោបាយ​ដើម្បី​ជួយ​ដោះស្រាយ ឲ្យ​បាន​ទាន់ពេលវេលា​ប្រកប​ដោយមាន​ភាព​ស្និត​ឆ្នាល ឱ្យ​ប្រសិទ្ធភាព​បាន​ខ្ពស់​។​​

​ត្រូវ​រក្សាសុខ​សន្តិភាព សណ្តាប់ធ្នាប់​នៅក្នុង​ពន្ធនាគារ ហើយ​មន្ត្រី​ពន្ធនាគារ​ទាំងអស់​ត្រូវ​មានការ​ទប់ស្កាត់ ជ្រាបចូល​នូវ​អ្វីដែល​ហាមឃាត់ ដូចជា​របស់​ប៉ះពាល់​សុខ ឬ​សុវត្ថិភាព ដល់​អ្នកទោស​ដែល​ជាប់ឃុំ​ត្រូវមាន​ការទប់ស្កាត់​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ហាម​ជាដាច់ខាត​មិន​ឲ្យ​មាន​ការយក​ចូល​នោះឡើយ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោអញ្ជើញដល់ទីក្រុងឌីលីប្រទេសទីម័រឡេស្តេ

សន្តិសុខសង្គម៧ ម៉ោង មុន

មន្រ្តី​បសុពេទ្យ​ខេត្តបន្ទាយមានជ័យ ស្នើ​សមត្ថកិច្ច​ការពារ​ព្រំដែន​ជួយ​ទប់​ស្កាត់​ការ​លួចនាំ​ចូលសត្វ​ខុស​ច្បាប់​ពី​ថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ បើកកិច្ចប្រជុំគណៈកម្មការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស លើកទី៨

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

ព័ត៌មានជាតិ១០ ម៉ោង មុន

រយៈ​ពេល ៣ខែ​ដើម​ឆ្នាំ២០២៥​ ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​កាត់ដេរ​មាន​ទឹក​ប្រាក់​ប្រមាណ ៣,៥ពាន់លានដុល្លារ ​កើន​ឡើង ២០.១%

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប៉ាគីស្ថាន​បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា​៥​គ្រឿង​ ខណៈ​ជនស៊ីវិលស្លាប់កើនឡើងជាបន្ត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ បន្តកើតមាននៅតំបន់មួយចំនួនរបស់កម្ពុជា ខណៈកម្ដៅឡើងដល់ ៣៧°C

សន្តិសុខសង្គម១៦ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងប្រតិបត្តិការរដ្ឋបាលនៅតំបន់ផ្លូវរថភ្លើង

Sokha Hotels

ព័ត៌មានពេញនិយម