Connect with us

នយោបាយ

លោក សុខ ឥសាន ៖ ការចូលរួមជីវភាពនយោបាយ ជាមួយគណបក្សនយោ​បាយណាមួយ គឺជាសិទ្ធិនយោបាយរបស់ពលរដ្ឋម្នាក់ៗ

បានផុស

នៅ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សណាមួយនោះ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋម្នាក់ៗ ហើយក៏បានបញ្ជាក់អំពីលំហនយោបាយនៅកម្ពុជា ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងខាងលើនេះ បន្ទាប់ពីលោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន, និងលោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរលិខិតដាច់ដោយឡែកពីគ្នា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងក្នុងគ្រុបតេលេក្រាម Press group នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកានេះថា ការទៅចូលរួមជីវភាពនយោបាយ ជាមួយគណបក្សនយោ​បាយណាមួយ គឺជាសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋម្នាក់ៗ និងបញ្ជាក់ពីលំហនយោបាយនៅកម្ពុជាទូលំទូលាយ។

កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា មានការផ្សព្វផ្សាយលិខិតរបស់លោកបណ្ឌិត យ៉ង សាំងកុមារ និងមនុស្សជំនិតរបស់លោក គឺលោក ឡឹក សុធារ បានសរសេរលិខិតសូមគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងលិខិតដាច់ដោយឡែកពីគ្នា តែមានអត្ថន័យដូចគ្នា លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ បានរៀបរាប់ថា ដោយឃើញនូវគោលនយោបាយរបស់សម្ដេចតេជោលើវិស័យកសិកម្ម ដែលសម្តេចទើប បានប្រកាសថ្មីៗ ក្នុងនោះ មានគោលនយោបាយលើកកម្ពស់ជីវភាពកសិករ ប្រកប​ដោយវិធានការណ៍ជាក់ស្តែង ដូចជា៖ គោលនយោ បាយផលិតពូជ សម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធនាគារអភិវឌ្ឍកសិកម្មនិង ជនបទ និងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។

លោកទាំងពីរមានទំនុកចិត្តថា ការដាក់ចេញ នូវគោលនយោបាយប្រាកដនិយមថ្មីនេះ នឹងអាចនាំមកនូវផ្លែផ្កា និងប្រ​យោ​​ជន៍យ៉ាងពិតប្រាកដដល់ ប្រជាពលរដ្ឋទាំងមូល ហើយគោលនយោបាយទាំងនេះ គឺដូចគ្នាទៅនឹងចំណេះដឹង និងជំនាញឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់លោកទាំងពីរកន្លងមក។

ក្នុងន័យនេះ លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយទាំងនេះ ឲ្យជោគជ័យ និងមានផ្លែផ្កា ក្នុងគោលបំណងលើក ស្ទួយជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ ហើយលោកទាំងពីរស្នើសុំចាប់ផ្ដើមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃប្រវត្តិសាស្ត្រ ២ ធ្នូ ឆ្នាំ ២០២២តទៅ។

ក្នុងលិខិតមួយផ្សេងទៀត លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ បានគោរពជូនសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយស្នើសុំចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិ កម្ម ជាពិសេសវិស័យស្រូវអង្ករ។

នៅក្នុងលិខិតនោះ លោកទាំងពីរ បានសរសេររៀបរាប់ថា ដោយយល់ឃើញថា ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាយើង ពិតជាបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃ ទទួលបានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យកសិកម្មផងដែរ។

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសតទៅមុខទៀត លោកទាំងពីរស្នើសុំការ អនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី ដើម្បីទទួលបានឱកាសចូលរួមបម្រើការងារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ ក្នុងគោលបំណងលើកស្ទួយ ជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ។

យ៉ាងណាក៏ដោយលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា តួនាទីភារកិច្ចរបស់មន្ត្រីរាជការក្នុងរាជរដ្ឋាភិបាល ជាធម្មតាសាម៉ីជន ត្រូវខិតខំកសាងគុណសម្បត្តិ និងស្នាដៃជាមុនសិន ទើបតួនាទីមានតាមក្រោយ។

លោក សុខ ឥសាន លើកឡើងក្នុងគ្រុបតេលេក្រាម Press group បន្តថា គណបក្សប្រជាជនកម្ពុជា មិនមានវប្បធ៌មទាមទារតួនាទី មុនមានស្នាដៃ និងកសាងគុណគុណសម្បត្តិនោះទេ ហើយគណបក្សប្រជាជនកម្ពុជា សម្បូរធនធានមនុស្សអាចរ៉ាប់រងការងារបាន ស្របតាមសភាពការណ៍។ ដូច្នេះហើយ ទើបគណបក្សប្រជាជនកម្ពុជា អាចកាន់អំណាចបានជាង ៤០ឆ្នាំ គិតចាប់ពី ១៩៧៩មក៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៩ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ១៤ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣១ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម