ព័ត៌មានជាតិ
ផែនេសាទឃុំប៉ាក់ខ្លង បញ្ចេញទិន្នផលនេសាទទៅកាន់ទីផ្សារប្រមាណ ១០តោន ក្នុងមួយថ្ងៃៗ
កំពង់ផែប្រមូលទិញផលនេសាទរបស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅឃុំប៉ាក់ខ្លង បានបញ្ចេញទិន្នផលនេសាទទៅកាន់ទីផ្សារពី ៤ទៅ ១០តោន ក្នុងមួយថ្ងៃៗ ខណៈក្រុមអ្នកនេសាទបានពីផ្ទៃទឹកសមុទ្ររបស់កម្ពុជា។

កំពង់ផែនេសាទឯកជននេះ ទទួលទូកនេសាទក្នុងស្រុក ចូលចតជាមធ្យមពី ៦ទៅ ៨ទូក ក្នុងមួយថ្ងៃៗ ហើយផ្តល់ផលនេសាទជាមធ្យមពី ៤តោន ទៅ ១០តោន ក្នុងមួយថ្ងៃ។ ដោយទិន្នផលទាំងនេះ ត្រូវបានគេនាំចេញទៅលក់នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត ជាពិសេសនាំចេញទៅប្រទេសថៃតែម្តង។

បើតាមការរបាយការណ៍ផ្តល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង អំឡុងពេលរដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះទស្សនកិច្ចពិនិត្យមើលសង្វាក់ផលិតកម្មវិស័យជលផល កាលពីថ្ងៃទី ២៧ ខែវិច្ឆិកាកន្លងទៅ។

ផែប្រមូលទិញផលនេសាទរបស់ឧកញ៉ា លី យ៉ុងផាត់ បង្កើតឡើងនៅឆ្នាំ ២០១៥ ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជួយប្រជានេសាទឲ្យមានកំពង់ផែ សម្រាប់ឡើងត្រី មឹក និងបង្គារ ព្រមទាំងផ្តល់ឱកាសការងារដល់ប្រជានេសាទក្នុងមូលដ្ឋាន សំដៅធ្វើយ៉ាងណាកាត់បន្ថយការចំណាកស្រុក។

ទាក់ទិននឹងទិន្នផលនេសាទសម្រុទ្រនេះ ត្រូវបានលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសាកសួរជាច្រើនសំណួរ ទៅកាន់អ្នកគ្រប់គ្រងប្រមូលទិញទិន្នផលនេសាទទាំងនេះ អំពីបញ្ហាប្រឈម តម្លៃលក់ចេញទៅកាន់ទីផ្សារ គ្រប់គ្រងប្រជានេសាទ និងចំនួនទូកនេសាទជាដើម។

ក្រៅពីការប្រមូលនេសាទធម្មជាតិ លោក ឌិត ទីណា ក៏ណែនាំដល់ប្រជាកសិករពង្រីកការចិញ្ចឹមត្រីឆ្ពង់ និងត្រីតុកកែ ក្នុងបែឲ្យកាន់តែច្រើនថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការចង់ពីឈ្នួញកណ្តាល និងទីផ្សារ ចៀសវាងចិញ្ចឹមបានហើយពុំមានទីផ្សារបញ្ជាទិញ នាំឲ្យខាតបង់ប្រឈមនឹងការក្ស័យធន។

ដោយឡែករដ្ឋបាលជលផល គួរសិក្សាពីលទ្ធភាពយកពូជត្រីពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មសមុទ្រ នៅខេត្តព្រះសីហនុមកបំប៉ននៅកសិដ្ឋានចិញ្ចឹម ដោយមន្ត្រីជំនាញត្រូវបន្តគាំទ្របច្ចេកទេស និងធ្វើផលិតកម្មតាមតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយពូជត្រីក្នុងស្រុក និងលក់ចែកចាយដល់អ្នកចិញ្ចឹមត្រីផ្សេងទៀត៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន