ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែងនឹងជួយសម្រួលកន្លែងស្នាក់នៅអាហារដល់សិស្សក្រីក្រក្នុងពេលប្រឡងបាក់ឌុប
លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានបញ្ជាក់នៅរសៀលថ្ងៃទី ២៩ វិច្ឆិកា នេះថា សិស្សដែលមានជីវភាពខ្វះខាតនៅតាមបណ្ដាលស្រុកទាំងប្រាំក្នុងខេត្តស្ទឹងត្រែងមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាជ្ញាធរនិងជួយសម្រួលដល់ការស្នាក់នៅការហូបចុកនិងមធ្យោបាយធ្វើដំណើរ។

លោកបានបន្តឱ្យដឹងទៀតថា ពេលនេះលោកកំពុងតែឲ្យខាងអាជ្ញាធរតាមបណ្ដាស្រុកទាំងប្រាំប្រមូលទិន្នន័យសិស្សដែលមានជីវភាពខ្វះខាតពុំមានលទ្ធភាពក្នុងការមកប្រលងមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី ៥ ខែធ្នូ ខាងមុខនេះ ដើម្បីឲ្យដំណើរការបានរលូន។
លោក សំ ប៊ុនធិន អភិបាលរងស្រុកសៀមប៉ាងក៏បានឲ្យដឹងដែរថា សិស្សដែលត្រូវមកប្រឡងមធ្យមសិក្សាទុតិយភូមិនៅថ្ងៃខាងមុខនោះមានចំនួន ៦១ នាក់ក្នុងនោះមានសិស្សមានជីវភាពខ្វះខាតពុំមានលទ្ធភាពក្នុងការមកប្រឡងមានចំនួន ១៥នាក់ អាជ្ញាធរស្រុកក៏បានជួយជាថវិកាមួយចំនួនសម្រាប់ជាមធ្យោបាយធ្វើដំណើរកន្លែងស្នាក់នៅនឹងការហូបចុកផងដែរ។

ដោយឡែកលោកអភិបាលស្រុកសៀមបូកលោក សួង ហ៊ី បានបញ្ជាក់ថា សិស្សដែលត្រូវមកប្រឡងមធ្យមសិក្សាទុតិយភូមិមានចំនួន ១១៧នាក់ស្រី ៦៦ នាក់មកពីវិទ្យាល័យចំនួនពីរវិទ្យាល័យទួលវិជ្ជា ឃុំស្រែក្រសាំង និងវិទ្យាល័យនៅឃុំកោះស្រឡាយ។
លោកបញ្ជាក់បន្ថែមថា ក្នុងចំណោមសិស្សចំនួន ១១៧នាក់ មិនមានសិស្សណាម្នាក់ដែលអត់មានលទ្ធភាពនោះទេ គឺគាត់មានលទ្ធភាពរៀងៗខ្លួនទាំងការស្នាក់នៅហូបចុក។
លោកសាយកុសលអភិបាលក្រុងក៏បានបញ្ជាក់ដែរថា:ក្នុងពេលប្រឡងនេះលោកក៏បានត្រៀមដាក់ផែនការរៀបចំកងកម្លាំងក្នុងការសម្របសម្រួល និងថែរក្សាសណ្ដាប់ធ្នាប់ សន្ដិសុខសុវត្ថិភាពនៅទីតាំងមណ្ឌលប្រឡងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ។

លោកអភិបាលក្រុងក៏បានស្នើដល់ម្ចាស់ផ្ទះសំណាក់ អាហារដ្ឋាន ភោជនីយដ្ឋាននានានៅក្នុងក្រុងស្ទឹងត្រែងកុំឲ្យដំឡើងថ្លៃក្នុងពេលសិស្សប្រលង។
លោកស្រី ទី ធីតា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានបញ្ជាក់ថា បេក្ខជនបេក្ខនារីប្រឡងទាំងអស់ត្រូវគោរពពេលវេលាវិន័យប្រឡងហាមយកសំណៅឯកសារចម្លើយក៏ដូចឧបករណ៍អេឡិចត្រូនិកដើម្បីធានាថា ការប្រឡងនេះមាន ស្តង់ដារគុណភាពខ្ពស់ពិសេសត្រូវគោរពតាមបទបញ្ជាបទបញ្ញត្តិដែលក្រសួងបានដាក់ចុះ។
សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងក្នុងសម័យប្រលងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ មានមណ្ឌលប្រឡងចំនួនពីរមួយមណ្ឌលប្រឡងគរុកោសល្យភូមិភាគស្ទឹងត្រែងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ២៩ បន្ទប់បេក្ខជនដាក់ពាក្យសរុប ៧២៣នាក់ស្រី ៣៥១ នាក់។
ពីរមណ្ឌលប្រលងវិទ្យាល័យព្រះរាជបូជនីយកិច្ចថ្នាក់វិទ្យាសាស្ត្រមាន ៨បន្ទប់ បេក្ខជនដាក់ពាក្យប្រលងសរុប ១៧៨ នាក់ស្រី ១១៤នាក់៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


