ព័ត៌មានជាតិ
សម្ដេចក្រឡាហោម៖ បើផ្លូវល្បឿនលឿន នៅតែបន្តគ្រោះថ្នាក់កាន់តែច្រើន មានន័យថាផ្លូវនេះ មិនទាន់ល្អប្រសើរនោះទេ
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា បើជាសិនផ្លូវល្បឿនលឿន នៅតែបន្តគ្រោះថ្នាក់កាន់តែច្រើនមានន័យថា “ផ្លូវនេះ មិនទាន់ល្អប្រសើរនោះទេ”។ សម្ដេចបានអះអាងបែបនេះ នា ក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងឱកាសនោះ សម្ដេចក្រឡាហោមមានប្រសាសន៍ថា កន្លងមកនេះសម្តេចបានកត់សម្គាល់ឃើញថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿនដែលបានដាក់ឱ្យប្រើប្រាស់ តាំងពីដើមខែតុលាមកដល់ពេលបច្ចុប្បន្ននេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៦ លើក តែគ្មានជនរងគ្រោះដល់ស្លាប់ ឬរបួសធ្ងន់ឡើយគ្រាន់តែមានការខូចខាតយានយន្ត និងបរិក្ខារសុវត្ថិភាពនៃផ្លូវថ្នល់ប៉ុណ្ណោះ។

ក្នុងន័យនេះដើម្បីអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿននេះ សម្ដេចក្រឡាហោមបានបញ្ជាក់ថា “ខ្ញុំគិតថា ក្រុមហ៊ុនវិនិយោគ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តធ្វើការងារនេះបន្តទៀត ដើម្បីធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿននេះឱ្យកាន់តែតិច ជាការល្អប្រសើរ។ ម៉្យាងយើងធ្វើដំណើរបានលឿនផង ដើម្បី ហ្នឹងដោះស្រាយបញ្ហាកិច្ចការងារផ្សេងៗបានឆាប់រហ័ស។ ប៉ុន្តែម៉្យាងទៀត ក៏កាត់បន្ថយឬបញ្ចៀសបាននូវគ្រោះថ្នាក់ទៅតាមផ្លូវល្បឿនលឿននេះ គឺជាជោគជ័យរបស់យើង”។ ដូច្នេះ តាមរយៈវិស្វកម្មផ្លូវថ្នល់ ដែលដាក់ចរាចរណ៍ឯកទិស មានចែកគន្លងផ្លូវច្បាស់លាស់មានគំនូស ផ្លាកសញ្ញាគ្រប់គ្រាន់ និងការធ្វើចរាចរណ៍ដោយគ្មានម៉ូតូ នៅផ្លូវល្បឿនលឿន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចបានលើកពីការខូចខាតនៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្កផលវិបាកជាច្រើនដល់សង្គម និងប្រជាពលរដ្ឋ។ ស្ថានភាពនេះនៅតែបន្តអូសបន្លាយក្នុងរយៈពេលវែងហើយអាចនឹងមានកំណើនខ្ពស់ ប្រសិនបើគ្មានការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ ការបញ្ជាយានយន្ត រំលោភបំពានច្បាប់ ធ្វេសប្រហែសមិនគោរពស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដ៏ទៃ ឬកង្វះវិធានការបង្ការទប់ស្កាត់គ្រោះថ្នាក់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕
អត្ថបទ៖ ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


