Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយគ្មានបណ្ដឹង និងមានចំនួនលើសការប៉ាន់ស្មាន

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយគ្មានបណ្ដឹង និងមានចំនួនលើសការប៉ាន់ស្មាន។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ បានចាប់ផ្ដើមពីថ្ងៃទី ២០ ខែតុលា នឹងបញ្ចប់នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២នេះ។​

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ រយៈពេលជិត ៥០ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូនល្អ និងមិនមានបណ្ដឹងណាមួយឡើយ។ ម្យ៉ាងទៀត ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មី ក៏មានចំនួនច្រើនលើសពីការប៉ាន់ស្មានរបស់ គ.ជ.ប ផងដែរ៕

សូមទស្សនាវីដេអូសម្ភាសន៍ជាមួយលោក សោម សូរីដា ដូចខាងក្រោម៖


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម