ព័ត៌មានជាតិ
ជាង ៣០ ឆ្នាំនេះ កូរ៉េខាងត្បូង ផ្ដល់ជំនួយជាង ៣៣០ លានដុល្លារ ជួយអភិវឌ្ឍន៍កម្ពុជា
នៅក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) បានផ្តល់ជំនួយដែលមានទឹកប្រាក់ជាង ៣៣០ លានដុល្លារអាមេរិក ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ថ្លែងក្នុងសន្និបាតសមាគមគិលានុបដ្ឋាកកម្ពុជាឆ្នាំ ២០២២ “កាលពីថ្ងៃទី ០៩ ធ្នូ នៅសណ្ឋាគារភ្នំពេញ លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០២២ នេះ កយកា-KOICA បាននិងកំពុងផ្ដល់គម្រោង និងកម្មវិធីជាច្រើនក្នុងវិស័យគ្រប់គ្រងធនធានទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម និងការអភិវឌ្ឍជនបទ និងការដឹកជញ្ជូន ដែលមានតម្លៃប្រហែល ៣៣៦.៧ លានដុល្លារអាមេរិក។

លោកបានបន្តថា ក្នុងចំណោមគម្រោង និងកម្មវិធីទាំងនោះ វិស័យអាទិភាពរបស់ កយកា-KOICA គឺវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ពីព្រោះការកែលម្អសុខភាពប្រជាជនមានអាទិភាពខ្ពស់ក្នុងប្រទេសកម្ពុជា។

លោកបានបន្ថែមថា លើសពីនេះទៀត ក្នុងឆ្នាំ ២០២២ នេះ កយកា- KOICA មានគម្រោងសាងសង់អគារមួយទៀតនៅក្នុងមន្ទីរពេទ្យកុមារជាតិ ហើយ កយកា-KOICA បានពិចារណាថា នឹងសាងសង់អគារមួយបន្ថែមទៀតនៅក្នុងមន្ទីរពេទ្យបង្អែកដង្កោចាប់ពីឆ្នាំ ២០២៤ តទៅ។

គួររំលឹកថា ដើម្បីជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ កយកា-KOICA ក្នុងការលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាថែទាំសុខភាពសាធារណៈ កយកា-KOICA បានសាងសង់នូវអគារចំនួន ៣ នៃមន្ទីរពេទ្យជាតិចំនួនពីរ គឺ ១)-អគារមិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យកុមារជាតិ និង ២)-អគារភ្នែក និង អគារត្រចៀកច្រមុះបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង និងអគារមន្ទីរពេទ្យបង្អែកខេត្តចំនួន ៣ រួមមាន ១)-មន្ទីរពេទ្យមាតា និងទារកក្នុងមន្ទីរពេទ្យខេត្តសៀមរាប ២)-មន្ទីរពេទ្យបង្អែកបាធាយ និង ៣)-មន្ទីរពេទ្យមិត្តភាពកម្ពុជា-កូរ៉េ កំពង់ឆ្នាំង និងក៏បានសាងសង់មណ្ឌលសុខភាពមាតា និងទារកចំនួន ៥ នៅខេត្តមណ្ឌលគិរី និងរតនគិរី។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះ កយកា-KOICA រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ ដែលបានជួយឧបត្ថម្ភផ្នែកបច្ចេកទេស សម្ភារៈ និងហិរញ្ញវត្ថុ សម្រាប់វិស័យសុខាភិបាលកម្ពុជា៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


