ព័ត៌មានជាតិ
មកដឹងតម្លៃសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ឆ្នាំ២០២២-២០២៣
សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបើកទទួលពាក្យចុះឈ្មោះចូលរៀន និងប្រឡងចូលនៅទីនោះហើយ ចំពោះថ្នាក់មូលដ្ឋានឆ្នាំសិក្សាថ្មីនេះ។ សាកលវិទ្យាល័យ ក៏បានជ្រើសរើសសិស្សសបរុបទាំងអស់ចំនួន ៧,៥៧០នាក់ទៀតផង។

ថ្ងៃនេះ “កម្ពុជាថ្មី” សូមបង្ហាញពីតម្លៃបង់ថ្លៃសិក្សាសម្រាប់ឆ្នាំ២០២២-២០២៣ គ្រប់ដេប៉ាតឺម៉ង់សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដូចខាងក្រោម៖
+មហាវិទ្យាល័យ សង្គមសាស្ត្រ មនុស្សសាស្ត្រ (តម្លៃសិក្សាចាប់ពី ៣០០ដុល្លារ ដល់ ៦៥០ដុល្លា)
នៅក្នុងមហាវិទ្យាល័យនេះ មានចំនួន១១ដេប៉ាតឺម៉ង់ ហើយដេប៉ាតឺម៉ង់ដែលមានតម្លៃសិក្សា ៣០០ដុល្លារ មាន៤ដេប៉ាតឺម៉ង់គឺ ដេប៉ាតឺម៉ង់ ភូមិវិទ្យា និងរៀបចំដែនដី, ដេប៉ា.សង្គមវិទ្យា, ដេប៉ា.ប្រវត្តិវិទ្យា និងដេប៉ា.ប្រវត្តិវិទ្យា។ តម្លៃសិក្សា ៣៥០ដុល្លារមាន ៣ដេប៉ាតឺម៉ង់ គឺដេប៉ា.អក្សរសាស្ត្រខ្មែរ, ដេប៉ា.ចិត្តវិទ្យា និងដេប៉ា.ភាសាវិទ្យា។ តម្លៃ ៥៥០ដុល្លារ មាន២ដេប៉ាតឺម៉ង់ គឺដេប៉ា.ទេសចរណ៍ និងដេប៉ា.គ្រប់គ្រងពាណិជ្ជកម្ម។ ចំណែក តម្លៃ ៦០០ដុល្លារ មានដេប៉ា.សង្គមកិច្ចវិទ្យា ហើយតម្លៃ ៦៥០ដុល្លារមានដេប៉ា.ប្រព័ន្ធផ្សព្វផ្សាយសារគមនាគមន៍។

+មហាវិទ្យាល័យ វិទ្យាសាស្រ្ត (តម្លៃសិក្សាមានចាប់ពី ៣០០ដុល្លារ ដល់៥០០ដុល្លារ)
មហាវិទ្យាល័យវិទ្យាសាស្រ្ត មានដេប៉ាតឺម៉ង់ចំនួន ៦ ហើយតម្លៃសិក្សា ៣០០ដុល្លារ មានចំនួន ១ គឺដេប៉ា.គណិតវិទ្យា។ ដេប៉ាតឺម៉ង់តម្លៃ ៣៥០ដុល្លារ មាន៣ គឺដេប៉ា.រូបវិទ្យា, ដេប៉ា.ជីវវិទ្យា និងដេប៉ា.គីមី។ ចំពោះតម្លៃសិក្សា ៥០០ដុល្លារមាន២ គឺដេប៉ា.បរិស្ថាន និងដេប៉ា.ព័ត៌មានវិទ្យា។
+មហាវិទ្យាល័យ អភិវឌ្ឍន៍ (តម្លៃសិក្សា ៥០០ដុល្លារ)
នៅមហាវិទ្យាល័យអភិវឌ្ឍន៍ មាន៤ដេប៉ាតឺម៉ង់ ហើយតម្លៃសិក្សា គឺ៥០០ដុល្លារទាំង៤។ មហាវិទ្យាល័យអភិវឌ្ឍន៍ មាន ដេប៉ា.អភិវឌ្ឍន៍សេដ្ឋកិច្ច, ដេប៉ា.អភិវឌ្ឍន៍សហគមន៍, ដេប៉ា.គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ និងដេប៉ា.នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព។
+មហាវិទ្យាល័យ វិស្វកម្ម (តម្លៃសិក្សាចាប់ពី ៦០០ដុល្លារ ដល់៣,០០០ដុល្លារ)
មហាវិទ្យាល័យ វិស្វកម្ម មានដេប៉ាតឺម៉ង់សិក្សាចំនួន ៦ ហើយតម្លៃសិក្សា ៦០០ដុល្លារ មានចំនួន ៣ដេប៉ាតឺម៉ង់ គឺ ដេប៉ា.វិស្វកម្មជីវសាស្រ្ត, ដេប៉ា.វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, និងដេប៉ា.វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច។ ចំណែកតម្លៃ ២,៥០០ដុល្លារ មាន២ គឺដេប៉ាតឺម៉ង់ វិស្វកម្ម និងបច្ចេកវិទ្យាចំណីអាហារ, ដេប៉ា.វិស្វកម្មវិទ្យាសាស្ត្រទិន្នន័យ។ រីឯ តម្លៃសិក្សា ៣,០០០ដុល្លារមាន១ គឺដេប៉ាតឺម៉ង់ វិស្វកម្ម ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់។
+មហាវិទ្យាល័យ អប់រំ (តម្លៃ ៥០០ដុល្លារ)
មហាវិទ្យាល័យ អប់រំ មាន៣ដេប៉ាតឺម៉ង់ ហើយតម្លៃសិក្សា គឺ៥០០ដុល្លារទាំងអស់។ មហាវិទ្យាល័យ អប់រំ មានដេប៉ាតឺម៉ង់ អប់រំពេញមួយជីវិត, ដេប៉ា.សិក្សាអប់រំ, និងដេប៉ា.គ្រប់គ្រង និងអភិវឌ្ឍន៍ឧត្តមសិក្សា។
+វិទ្យាស្ថានភាសាបរទេស (តម្លៃសិក្សាចាប់ពី ៥០០ដុល្លារ ដល់ ៥៩០ដុល្លារ)
វិទ្យាស្ថានភាសាបរទេស មានដេប៉ាតឺម៉ង់ទាំងអស់ចំនួន៦។ ដេប៉ាតឺម៉ង់ដែលមានតម្លៃសិក្សា ៥០០ដុល្លារ មាន៥ដេប៉ាតឺម៉ង់ គឺដេប៉ា.ភាសាបារាំង, ដេប៉ា.ភាសាជប៉ុន, ដេប៉ា.ភាសាថៃ, ដេប៉ា.ភាសាកូរ៉េ, ដេប៉ា.ភាសាចិន។ ចំពោះតម្លៃសិក្សា ៥៩០ដុល្លារគឺ ដេប៉ាតឺម៉ង់ ភាសាអង់គ្លេស។
+វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (តម្លៃសិក្សា ១,២០០ដុល្លារ)
នៅក្នុងវិទ្យាស្ថាននេះ គឺមាន៣ដេប៉ាតឺម៉ង់ ហើយតម្លៃសិក្សា គឺ១,២០០ដុល្លារទាំងអស់។ ដេប៉ាតឺម៉ង់ទាំង៣នេះ រួមមាន ដេប៉ា.ទំនាក់ទំនងអន្តរជាតិ, ដេប៉ា.សេដ្ឋកិច្ចអន្តរជាតិ, ដេប៉ា.វិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ។
សូមជម្រាបថា ទាំងអស់នេះ គឺជាតម្លៃសិក្សាក្នុងមួយឆ្នាំៗលើគ្រប់ដេប៉ាតឺម៉ង់ទាំងអស់នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ យ៉ាងណាមិញ នៅទីនោះ ក៏មានវេនសិក្សាពេលព្រឹក ពេលរសៀល និងវេនយប់ផងដែរ។ សម្រាប់សិស្សនិស្សិត ដែលមានបំណងចង់ដាក់ពាក្យសិក្សា អាចសាកសួរនៅការិយាល័យសិក្សារបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ទាល់តែម្តង៕
ប្រភព៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


