ព័ត៌មានជាតិ
ទំនាក់ទំនងល្អ រវាងភ្នំពេញ-ហូជីមិញ នឹងក្លាយជាវឌ្ឍនភាពថ្មី ឈានទៅរកការអភិវឌ្ឍគ្រប់វិស័យ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងថា តាមរយៈជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ ទីក្រុងហូជីមិញ នឹងរួមចំណែក ពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អ រវាងគណបក្ស និងប្រជាជន នៃទីក្រុងយើងទាំងពីរ ភ្នំពេញ-ហូជីមិញ ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងក្លាយជាវឌ្ឍនភាពថ្មី ដើម្បីឈានទៅរកការ អភិវឌ្ឍលើគ្រប់វិស័យ។

នេះលើកឡើងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន វ៉ាន់នេន (Nguyen Van Nen) សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ នាព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅពេលនេះ ជាការរួមចំណែកនៃការពង្រឹង និងពង្រីកទំនាក់ទំនងដ៏ស្អិតរមួត និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរ រឹងមាំយូរ អង្វែង។ តាមរយៈជំនួបពិភាក្សាការងារក្នុងពេលនេះ នឹងរួមចំណែក ពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អ រវាងគណបក្ស និងប្រជាជន នៃទីក្រុងទាំងពីរ ភ្នំពេញ-ហូជីមិញ ចំពេល ខូបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-វៀតណាម និងជាឆ្នាំមិត្តភាព លើកទី១៨ នៃការចងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាល នៃទីក្រុងទាំងពីរភ្នំពេញ-ហូជីមិញ ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងក្លាយជាវឌ្ឍនភាពថ្មី ដើម្បីឈានទៅរកការ អភិវឌ្ឍលើគ្រប់វិស័យ។

លោកបន្តថា ឈរលើមូលដា្ឋននសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ, កម្ពុជាបានបន្តខិតខំ ពុះពារ ជម្នះការលំបាកទាំងអស់នេះ ធ្វើឱ្យដំណើរការសេដ្ឋកិច្ច និងសង្គម មានភាពល្អប្រសើរជាបន្តបន្ទាប់ ហើយខិតខំសម្រេច ឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោកបន្តថា ក្នុងអំឡុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ភ្នំពេញ បានរៀបចំកម្មវិធី ក្នុងនាមជាម្ចាស់ផ្ទះ កិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលមានថ្នាក់ដឹកនាំកំពូលតំណាងប្រទេសចំនួន ២៥ បានចូលរួម។ ជាមួយនឹងការរៀបចំធ្វើជាម្ចាស់ផ្ទះមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43), វេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី/រដ្ឋធានី អាស៊ាន និង ការរៀបចំប្រកួត កីឡាជាតិ លើកទី៣ និង កីឡាជនពិការលើកទី១ ហើយកិច្ចប្រជុំសំខាន់ៗទាំងនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ តាមការគ្រោងទុក។

លោក ង្វៀន វ៉ាន់នេន ក្នុងឱកាសនោះ បានសាទរចំពោះសមិទ្ធផលជាច្រើនដែលកម្ពុជាដែលសម្រេចបាននៅពេលនេះ។ លោកបានមានប្រសាសន៍ថា សមិទ្ធផលទាំងនេះ គឺពិតជាបានមកពីការដឹកនាំដ៏ល្អ និងឈ្លាសវៃរបស់មេដឹកនាំកំពូលៗរបស់កម្ពុជា ដោយបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកម្ពុជាធូរធា។

លោកបន្តថា យើងនឹងពង្រឹង និងពង្រីក សាមគ្គីភាព សហប្រតិបត្តិការរវាងទីក្រុងហូជីមីង-រាជធានីភ្នំពេញ ឱ្យកាន់តែយូរអង្វែង ពិសេសកិច្ចសហប្រតិបត្តិការគ្នាលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ដើម្បីឈានទៅរកការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។ លោកបន្តថា យើងចង់ឱ្យទីក្រុងទាំង២ ទីក្រុងហូជីមីង-ភ្នំពេញ ជម្រុញ និងគាំទ្រ ពាណិជ្ជករឱ្យគ្នាទៅវិញទៅមក ជំរុញវិស័យទេសចរណ៍ និងការបង្កើតទស្សនកិច្ច នៃទីក្រុងទាំង២។

លោក ង្វៀន វ៉ាន់នេន បានបញ្ជាក់បន្ថែមថា មន្ទីរពេទ្យជោរៃ ទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋកម្ពុជាក្នុងការព្យាបាលជំងឺ ដូច្នេះទីក្រុងទាំង២ នឹងបន្តខិតខំបន្ថែមទៀតដើម្បីបន្តជំហានទី២ ដោយយើងត្រូវបណ្តុះបណ្តាលធនធានមនុស្សបន្ថែម ដើម្បីបម្រើការងារនៅក្នុងពេទ្យនេះ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ