ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពតត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលឲ្យកាន់តែមានភាពទាក់ទាញ ជាងបុណ្យអុំទូកកន្លងទៅ
អភិបាលខេត្តកំពតបានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំដែលមានរយៈពេល៣ថ្ងៃ (៣០ធ្នូ ដល់ ១មករា ២០២៣) ឲ្យមានភាពទាក់ទាញ និងសប្បាយរីករាយកាន់តែខ្លាំងជាងពិធីបុណ្យអុំទូកនាពេលកន្លងមក។

អភិបាលខេត្តកំពតបានថ្លែងនៅក្នុងកិច្ចប្រជុំដើម្បីត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំ សកល (ខេត្តកំពត)នៅព្រឹកថ្ងៃទី២០ ខែធ្នូឆ្នាំ២០២២នេះ លោកម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំ (Count Down ) ២០២២ ឈានចូល២០២៣ ខាងមុខនេះ រដ្ឋបាលខេត្តបានត្រៀមរួចជាស្រេច នឹងធ្វើឲ្យពលរដ្ឋ និងទេសចរប្លែកភ្នែក ចម្លែកអារម្មណ៍ ជាមួយនឹងការរៀបចំដោយយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត។

នៅក្នុងព្រឹត្តិការណ៍នោះ និងមានការប្រគំតន្ត្រីខ្នាតធំ៣ទីតាំង ការប្រកួតកីឡាប្រដាល់ និងគុនល្បុក្កតោ ការប្រណាំងទូកនេសាទ និងទូកនាគ១៤៨ទូក ម៉ូតូហោះលើអាកាស ការបាញ់ពីរថ្ងៃនៅល្ងាចថ្ងៃទី៣០ និងយប់ឆ្លងឆ្នាំ ជាមួយនឹងនាឡិកាយក្ស ដាក់នៅលើស្ពានឥន្ទធនូជាដើម។
លោកអភិបាលខេត្តបានរំពឹងថា រយៈពេលបីថ្ងៃនៃពិធីបុណ្យឆ្លងឆ្នាំសកលនឹងអាចទាក់ទាញ អ្នកចូលរួមច្រើនមិនចាញ់ពិធីបុណ្យអុំទូកកន្លងទៅឡើយ គឺអាចក្នុងរង្វង់៦០ម៉ឺននាក់។

លោកម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់បន្ថែមថា លោកនឹងរៀបចំជាព្រឹត្តិការណ៍សប្បាយៗធំៗ នៅក្នុងឱកាសបុណ្យទានផ្សេងៗ ឲ្យបានច្រើនដងក្នុងមួយឆ្នាំ ដើម្បីទាក់ទាញទេសចរ និងដើម្បីជំរុញដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល ឲ្យល្អប្រសើរ និងជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តផងដែរ។

បើតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានលើកឡើងថាមកដល់ពេលនេះ ផ្ទះលម្ហែតាមដងព្រែក និងបឹងហ្គាឡូស្អាតៗត្រូវបានភ្ញៀវកក់ស្ទើរពេញអស់ទៅហើយ ចំណែកសណ្ឋាគារ និងផ្ទះសំណាក់ក៏មានការកក់មកជាបណ្តើរៗដែរ ។ តាមការសន្និដ្ឋានសេវាស្នាក់នៅអាចពេញអស់ នៅក្នុងឱកាសបុណ្យ ឆ្លងឆ្នាំសកលខាងមុខនេះ៕
ដោយ ៖ សឹង រ៉ាត់
























-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


