ព័ត៌មានជាតិ
៤ ឆ្នាំនេះ ខេត្តកោះកុងមាននិស្សិតទទួលអាហារូបករណ៍សម្ដេចតេជោសរុប ៥៥ នាក់
៤ ឆ្នាំមកនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់អាហារូបករណ៍សិក្សាដល់និស្សិតក្រីក្រនៅខេត្តកោះកុង សរុបចំនួន ៥៥ នាក់ ដោយពួកគេកំពុងផ្ដោតលើការរៀនសូត្រដោយទំនួលខុសត្រូវ។

លោក ហាក់ ឡេង តំណាងក្រុមការងារសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង ថ្លែងថា ខេត្តកោះកុងសិស្សនិស្សិតចំនួន ៥៥ នាក់ ក្នុងនោះមានស្ត្រី ២៤ នាក់ បាននិងកំពុងសិក្សាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្ត និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ខេត្តកោះកុង។ បើគិតចាប់តាំងពីឆ្នាំ ២០១៩ មកទល់សព្វថ្ងៃ។

លោក ហាក់ ឡេង បានបន្ថែមថា បើគិតចាប់ពីឆ្នាំ ២០០៨ មកដល់ឆ្នាំ ២០១៨ សិស្ស-និស្សិត ដែលបានទទួលអាហារូបករណ៍ អ.ម.ត ត្រូវបានបញ្ជូនទៅសិក្សានៅតាមគ្រឹះស្ថានរដ្ឋ និងឯកជនជាង ៣០ គ្រឹះស្ថាន សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩។

សមាគមសិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏លេចជារូបរាងឡើងតាមការចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៤ និងបន្តចងក្រងបណ្ដាញសិស្ស-និស្សិត អាហារូបករណ៍ទាំងអស់ឲ្យមានការទំនាក់ទំនង ស្គាល់គ្នា និងរួបរួមសាមគ្គីភាពគ្នា បង្កើតឲ្យមានអត្តសញ្ញាណរួមមួយ ដើម្បីចូលរួមសកម្មភាពនានា ដែលជាប្រយោជន៍ដល់សិស្ស-និស្សិត និងសង្គម។

លោក ហាក់ ឡេង ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ដែលជាគោលនយោបាយក្នុងការបន្តការអនុវត្តកម្មវិធីកំណែទម្រង់នានា ជាមួយនឹងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចិរភាពតាមរយៈការខិតខំកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សមាគមសិស្ស និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈវិស័យអប់រំ ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់ការកសាងប្រទេស ជាពិសេសការបណ្ដុះបណ្ដាលប្អូនៗសិស្ស-និស្សិត ឲ្យក្លាយជាយុវជនបន្តវេនពោរពេញដោយសមត្ថភាព។

ក្នុងពិធីប្រកាសតែងតាំងក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តកោះកុង កាលពីរសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២ លោកស្រី មិថុនា ភូថង អភិបាលខេត្ត លើកឡើងថា សម្ដេចទាំងទ្វេ តែងតែគិតគូរដល់អនាគតរបស់ប្អូនៗយុវជន សិស្ស និស្សិត ក្រីក្រទាំងឡាយ ក្នុងនាមជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា។

លោកស្រីអភិបាលខេត្ត អះអាងដែរថា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ សមាគមសិស្ស និស្សិតក្រីក្រ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិស័យអប់រំនៅកម្ពុជា ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់ការកសាងប្រទេស ជាពិសេសការបណ្ដុះបណ្ដាលប្អូនៗសិស្ស និស្សិត ឲ្យក្លាយជាយុវជនបន្តវេនពោរពេញដោយសមត្ថភាព៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


