ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពត រៀបចំការប្រណាំងទូក ប្រព្រឹត្តទៅយ៉ាងអធិកអធម ប្រកបដោយភាពសប្បាយរីករាយ
រដ្ឋបាលខេត្តកំពត បានរៀបចំការប្រណាំងទូកអ្នកនេសាទ និងទូកម៉ាស៊ីន និងទូកផ្កាចារសមុទ្រ ដើម្បីអបអរសាទរក្នុងពិធីបុណ្យឆ្លងឆ្នាំសាកល ឆ្នាំ ២០២២ ឈានចូល ឆ្នាំ ២០២៣ បានចាប់ផ្តើមបើកនៅរសៀលថ្ងៃទី ៣០ ខែធ្នូ ២០២២។

កាលពីរសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ រដ្ឋបាលខេត្តកំពត បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូកប្រជានេសាទ នៅបរិវេណឆ្នេរខ្សាច់កម្សាន្ត កោះស្មៅ ដែលស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដោយក្នុងកម្មវិធីប្រណាំងនេះ មានទូកប្រជានេសាទ (និងទូកម៉ាស៊ីន និងទូកផ្កាចារ) ក្រោមអធិបតីយភាពឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ រួមជាមួយ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកជំទាវផងដែរ។


ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឡើង ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសាកល ឆ្នាំ ២០២២ ឈាមចូលឆ្នាំ ២០២៣ និងដើម្បីផ្តល់ភាពសប្បាយរីករាយដល់ក្រុមគ្រួសារបងប្អូនប្រជានេសាទផង និងផ្តល់ទស្សនីយភាពថ្មីប្លែកភ្នែក សម្រាប់ភ្ញៀវទេសចរ ដែលមកឆ្លងឆ្នាំនៅខេត្តកំពតផងដែរ។
ប្រជានេសាទចូលរួមក្នុងការប្រណាំងទូកបានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគាត់ពិតជារីករាយ និងសប្បាយចិត្តខ្លាំងមែនទែន ដែលបានមកចូលរួមកម្សាន្តសប្បាយ ក្នុងការប្រណាំងទូកនេសាទ ព្រោះបានជួបជុំគ្នាផង និងអាចឈ្នះរង្វាន់ជយលាភីច្រើនទៀត។ ប្រជានេសាទទាំងនោះ ក៏បានប្រាប់អំពីការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តកំពត ក្រោមកិច្ចខិតខំដឹកនាំក្នុងរយៈពេលដ៏ខ្លីរបស់ឯកឧត្តម ម៉ៅ ធនិនផងដែរថា បានផ្លាសប្តូរមុខមាត់ខេត្តច្រើន ដូចជាការស្ថាបនាផ្លូវបេតុងច្រើនខ្សែ ស្ថាបនាឆ្នេរខ្សាច់កម្សាន្តជាច្រើនកន្លែង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការបង្កើតជាព្រឹត្តិការកម្សាន្តសប្បាយ ដូចថ្ងៃនេះជាដើម ហើយពួកគាត់ចង់ឲ្យមានព្រឹត្តិការណ៍បែបនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ។
ក្នុងនោះ ការប្រណាំងទូកសរុបមានចំនួន ១០៤ គូ ស្មើ ២០៨ ទូកក្នុងនោះ ទូកម៉ាស៊ីន ១១០ ប្រណាំងរយៈចម្ងាយ ១,០០០ ម៉ែត្រ, ទូកផ្កាចារ ៩៨ ទូក ប្រណាំងរយៈចម្ងាយ ៥០០ ម៉ែត្រ។ ឆ្លងកាត់ការប្រណាំងថ្ងៃទី ១ បានជម្រុះទូក ម៉ាស៊ីន ៥៥ ទូក ទូកផ្កាចារ ៤៩ ទូក ហើយស្អែកនឹងប្រណាំងជ្រើសរើសទូកឈ្នះជយលាភី។
រដ្ឋបាលខេត្តបានប្រាប់ឲ្យដឹងថា ចំពោះទូកដែលមានជយលាភី លេខ ១ នឹងទទួលបានប្រាក់រង្វាន់ ចំនួន ១០ លានរៀល និងទូកដែលទទួលជយលាភីលេខ ២ បានប្រាក់រង្វាន់ចំនួន ៧ លានរៀល និងទូកដែលទទួលជយលាភីលេខ ៣ បានប្រាក់រង្វាន់ចំនួន ៥ លានរៀល ចំណែកទូកដែលមិនបានជាប់ចំណាត់ថ្នាក់ ក៏ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន ១ លានរៀលផងដែរ៕




អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


