ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង វាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់លោកគ្រូ-អ្នកគ្រូ ដែលបានបង្រៀនសិស្សឲ្យទទួលបានលទ្ធផលល្អ
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់លោកគ្រូ-អ្នកគ្រូ ដែលបានបង្រៀនសិស្សានុ-សិស្ស រហូតដល់បានប្រឡងជាប់និទ្ទេស A ប្រមាណ ៤ឆ្នាំមកនេះ។

ការកោតសរសើរ និងវាយតម្លៃខ្ពស់បែបនេះ គ្រាដែលរដ្ឋបាលខេត្តកោះកុង បានរៀបចំកម្មវិធីរំម្លឹកដឹងគុណបំណាច់របស់លោកគ្រូ-អ្នកគ្រូ នៅព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២២នេះ ស្របពេលនៃការបើកបវេសនកាលឆ្នាំសិក្សា ២០២២- ២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង។

លោកស្រី មិថុនា ភូថង ចាត់ទុកថា ការខិតខំអស់ពីកម្លាំងកាយចិត្តរបស់លោកគ្រូ-អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន ជាគុណធម៌ធំធេងមិនអាចកាត់ថ្លៃបាន លើការពង្រឹងគុណភាពអប់រំសិក្សានៅក្នុងខេត្ត។

លោកស្រីអភិបាលខេត្តកោះកុង បានគូសបញ្ជាក់ទៀតថា តាមរយៈការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់អស់ លោកគ្រូ-អ្នកគ្រូ សិស្សានុ-សិស្សខេត្តកោះកុង ដែលបានប្រឡងជាប់ចំនួន ៥៧២នាក់ ស្មើនឹង ៥៦,៧៥% នៃចំនួនសិស្សសរុបដោយកើនជាងឆ្នាំមុន។ រីឯការប្រឡងជាប់តែចំនួន ៣៩៤នាក់ ស្មើនឹង ៤០,៩៨% ហើយឆ្នាំនេះខេត្តកោះកុង ក៏មានសិស្សទទួលបាននិទ្ទេស A ចំនួន ៥នាក់ ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ (សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២) កើនជាងឆ្នាំមុនម្នាក់។

សិស្សដែលបានប្រឡងជាប់និទ្ទេស A មាននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង មានចំនួន ២នាក់ វិទ្យាល័យស្រែអំបិលម្នាក់ វិទ្យាល័យប៉ាក់ខ្លងម្នាក់ និងវិទ្យាល័យចាំយាមម្នាក់។ ជាពិសេស ខេត្តកោះកុង ទទួលបានសិស្សប្រឡងជាប់និទ្ទេស A ៤ឆ្នាំជាប់ៗគ្នាកន្លងមកនេះ។

ទន្ទឹមនោះ លោកស្រីអភិបាលខេត្តកោះកុង បានស្នើដល់មន្ទីរអប់រំ យុវជន និងកីឡា ប្រមូលសិស្សឲ្យចូលរៀនបានទាន់ពេលវេលា ការគ្រប់គ្រងវត្តមាន វិន័យ បុគ្គលិក និងសិស្សានុសិស្ស និងរៀបចំឲ្យមានកម្មវិធីអប់រំបរិស្ថាន ដូចជា៖ រៀបចំដាំដើមឈើ រៀបចំសួនច្បារ ឲ្យមានសោភ័ណ្ឌភាពស្អាត និងដើម្បីជួយកាត់បន្ថយកម្តៅផងដែរ និងបណ្តុះទំលាប់ល្អៗ ដោយជំរុញឲ្យសិស្សានុ-សិស្ស ចេះបោសសម្អាត តុ កៅអី បន្ទប់ រៀបចំសួនច្បារនៅមុខថ្នាក់នីមួយៗ។

មិនត្រឹមតែប៉ុណ្ណោះទេ គប្បីចេះគ្រប់គ្រងសំរាមដោយបែងចែកសំរាមទៅតាមប្រភេទនីមួយៗ និងធ្វើការអប់រំបណ្តុះស្មារតីលុបបំបាត់អំពើហិង្សា ទាំងនៅក្នុង និងក្រៅសាលារៀន មានសីលធ៌មរស់នៅល្អ ជាពិសេសសូមសិស្សានុ-សិស្សទាំងអស់ ចៀសវាងឲ្យបាននូវការសេពគ្រឿងញៀន។ គណៈនាយកត្រូវលើកទឹកចិត្តដល់សិស្សានុ-សិស្សក្នុងការបង្កើតជា ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ដើម្បីជួយដល់ការងារដឹកនាំ និងគ្រប់គ្រងសកម្មភាពរដ្ឋបាលថ្នាក់រៀន និងសាលារៀន។

យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បង្ហាញថា សព្វថ្ងៃខេត្តកោះកុងមានមត្តេយ្យសិក្សារដ្ឋ (ស្ថិតក្នុងបឋមសិក្សា) មានចំនួន ៧២ សាលា ស្មើនិង ១១៥ថ្នាក់ មានកុមារសរុបចំនួន ២,០៦៦នាក់ កុមារីចំនួន ១,០៦៧នាក់។ ក្នុងនោះរាប់ពីកុមារអាយុ ៣ឆ្នាំរហូតដល់កុមារអាយុ ៥ឆ្នាំ បានចុះឈ្មោះចូលរៀន។
សាលាបឋមសិក្សារដ្ឋ មានចំនួន ១២១សាលា កម្រង ២៣ សាលាបង្គោលចំនួន ៧៩ និងសាលាឧបសម្ព័ន្ធចំនួន ១៩ ស្មើនិង ៨២៥ថ្នាក់។ មានសិស្សសរុបចំនួន ១៧,១៩៩នាក់ ស្រីចំនួន ៨,២៤២នាក់។ រីឯអនុវិទ្យាល័យមានចំនួន ៣១ សាលា ស្មើនិង ១៦៤ថ្នាក់។ មានសិស្សសរុបចំនួន ៥,៧០៤នាក់ ស្រីចំនួន ២,៩២៦នាក់។ វិទ្យាល័យមានចំនួន ១២ សាលា ស្មើនិង ១៨២ថ្នាក់ មានសិស្សសរុបចំនួន ៣,១៣១នាក់ ស្រី ១,៦២១នាក់។
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង អះអាងថា ខ្លួននឹងពង្រឹងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាពលើវិស័យអប់រំបណ្តុះបណ្តាល ឲ្យកាន់តែល្អប្រសើរឡើងបន្ថែម។ ក្នុងន័យធានាបានការអប់រំមានគុណភាព សមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ការអភិវឌ្ឍយុវជន និងការលើកកម្ពស់វិស័យកីឡា។
លោក ង៉ែត ឡឹង ក៏លើកឡើងពីបញ្ហាប្រឈមដែរថា ខេត្តកំពុងខ្វះគ្រូបង្រៀននៅតំបន់ឆ្ងាយដាច់ស្រយោល អគាសិក្សាមួយចំនួនចាស់ទ្រុឌទ្រោមខ្លាំង ដូចជា៖ សាលាបឋមសិក្សាថ្មស សាលាមួយចំនួនទៀតនៅតាមបណ្តាកោះ និងមាត់សមុទ្រ។ តំបន់ដាច់ស្រយោលមួយចំនួន មិនទាន់មានអគ្គិសនី សេវាងទូរស័ព្ទ និងអ៊ីនធើណេតគ្រប់គ្រាន់ ជាដើម៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


