ព័ត៌មានជាតិ
សំរាមនៅខណ្ឌដង្កោ នឹងក្លាយទៅជាឥន្ធនៈចំហេះ (RDF)
អង្គការGGGI មានគម្រោងកែច្នៃសំរាម នៅទីលានចាក់សំរាម ក្នុងខណ្ឌដង្កោឲ្យទៅជាឥន្ធនៈចំហេះ (RDF) ខណៈដែលនៅទីលានចាក់សំរាមមួយនេះ សំរាមបានគរឡើងខ្ពស់ដូចភ្នំទៅហើយ ហើយក៏មិនទាន់មានក្រុមហ៊ុនណាមួយវិនិយោគកែច្នៃសំរាមនេះ ឲ្យទៅជាមានប្រយោជន៍ផ្សេងៗនៅឡើយដែរ។

ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំមួយជាមួយអង្គការ GGGI ស្តីពីគម្រោងកែច្នៃសំរាមទៅជាឥន្ធនៈចំហេះ (RDF) នៅទីលានចាក់សំរាមដង្កោ ដែលកិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនោះ អង្គការ GGGI បានលើកឡើងពីគម្រោងស្តីពីការកែច្នៃសំរាមឲ្យទៅជាឥន្ធនៈចំហេះ (RDF) នៅទីលានចាក់សំរាមដង្កោ។ ជាមួយគ្នានោះអង្គប្រជុំ ក៏បានលើកឡើងពីការអនុវត្ត អនុក្រឹត្យ លេខ ១៨៩ អនក្រ . បកចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបន្សុតគ្នារវាងការងារដែលបាននិងកំពុងធ្វើនិង គោលការណ៍ថ្មីៗរបស់ រាជរដ្ឋាភិបាល។ គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃមានសំរាមចំនួនជាង២៨០០តោន ដែលត្រូវបានដឹកចេញទៅចាក់ចោលនៅទីលានចាក់សំរាមខណ្ឌដង្កោ ដែលដាច់ខាត់តម្រូវឲ្យមានក្រុមហ៊ុនវិនិយោគ ការដុតបំលែងសំរាមទាំងនេះឲ្យទៅមានប្រយោជន៍។


គួររំលឹកថា កន្លងមក មានក្រុមហ៊ុនបរទេសជាច្រើនហើយបានមកទាក់ទងនិងស្នើសុំរដ្ឋបាលរាជធានីភ្នំពេញនិងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការវិនិយោគ ទីលានចាក់សំរាមដង្កោឲ្យទៅជាអគ្គិសនីហើយ ក្រុមហ៊ុនខ្លះចង់ប្រែក្លាយសំរាមទៅជាហ្គាសក៏មាន តែក្រោយពីជួបពិភាក្សាហើយបាត់ជាបន្តបន្ទាប់។ ចាំមើលថា តើអង្គការGGGI ថ្មីនេះមានគម្រោងកែច្នៃសំរាម ទៅជាឥន្ធនៈចំហេះ (RDF)អាចដំណើរការទៅរកជោគជ័យដែរឬទេ៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


