ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ យើងបន្តរួមគ្នាអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឲ្យបានជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន
ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងនូវការជំរុញឲ្យសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ បន្តរួមគ្នាអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឲ្យបានជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន គឺជាកត្តាសំខាន់បំផុត។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមការងារគណបក្សខេត្តស្វាយរៀងប្រចាំឆ្នាំ ២០២២ និងទិសដៅ ឆ្នាំ ២០២៣ ថ្ងៃអាទិត្យ ២ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣។

លោកជំទាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្ដម លោកជំទាវ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ឯកឧត្ដម ប្រធានគណបក្សខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រួមជាមួយក្រុមការងារគ្រប់ថ្នាក់ ជាមួយថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ទោះបីជាក្នុងដំណាក់កាលកូវីដ-១៩ ក៏គ្រប់ថ្នាក់បានយកចិត្តទុកដាក់យ៉ាងសកម្ម សហការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់ជូនខេត្តស្វាយរៀងគួរជាទីមោទនៈ។

លោកជំទាវ បានបន្តទៀតថា ក្រុមការងារគណបក្សគ្រប់ថ្នាក់ និងគណបក្សគ្រប់ថ្នាក់ ត្រូវបន្ត សហការរួមគ្នាប្រើប្រាស់ឲ្យអស់លទ្ធភាពទាំងកម្លាំងសរុប មធ្យោបាយសរុប ក្នុងការចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្ដីសម្រេចលេខ ៖ ៣៣៣ / ០៨២២/សស.គក របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងផែនការសកម្មភាព លេខៈ ០០១/២២ ផក.គខ របស់ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣។

លោកជំទាវ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសាខាបក្ស មន្ទីរ អង្គភាព និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សក្រុងស្រុក គ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា សូមបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្ដីសម្រេចនានារបស់គណបក្សឲ្យបានសម្រេចជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្ដមរបស់ជាតិ និងប្រជាជនកម្ពុជាយើងតែម្ដង៕
អត្ថបទ ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន