ព័ត៌មានជាតិ
អ្នកជំនាញប្រាប់អ្នកនិយមលេងកម្មវិធីទាយលើហ្វេសប៊ុក ប្រយ័ត្នគេយកទិន្នន័យ
មុននឹងចុចចូលតំណលីងអ្វីមួយ ឬលេងហ្គេមកម្សាន្ត ដូចជាការនិយមលេងទាយពីអនាគត និងបុគ្គលិកលក្ខណៈជាដើម នៅលើបណ្តាញទំនាក់ទំនងសង្គម ត្រូវអានពីលក្ខខណ្ឌឱ្យបានច្បាស់សិន ថាតើកម្មវិធីកម្សាន្តនោះ នឹងទាញព័ត៌មានអ្វី ពីយើងបានខ្លះ។ កញ្ញា អាត សុធាវី អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម និងជាស្ថាបនិក Facebook Think Plastic លើកឡើងបែបនេះ នៅក្នុងកម្មវិធី ច្បាប់ និងសណ្តាប់ធ្នាប់ ដែលរៀបចំដោយកម្ពុជាថ្មី។

ដោយសង្កេតឃើញថា បច្ចុប្បន្នមានការនិយមលេងលើកម្មវិធីកម្សាន្តប្រភេទទាយច្រើន ដូចជា អនាគតទៅជិះឡានម៉ាកអ្វី? មានផ្ទះបែបណា? ជីវិតទៅជាយ៉ាងណាជាដើម-ល-។ អ្នកជំនាញរូបនេះថា ក្នុងកម្មវិធីកម្សាន្តទាំងអស់នោះ សុទ្ធតែមានលក្ខខណ្ឌផ្សេងៗគ្នា ដែលទាមទារឱ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ មុននឹងចុចចូល ឬអនុញ្ញាតចំពោះសំណើរអ្វីមួយ ត្រូវអានជាមុនសិន ដើម្បីជៀសវាងគេទាញយកទិន្នន័យផ្ទាល់ខ្លួនទៅប្រើផ្តេសផ្តាស ពោលគឺយករាល់រូបភាព និងព័ត៌មានផ្ទាល់ខ្លួនរបស់យើងទៅប្រើប្រាស់ ក្នុងទង្វើមិនល្អណាមួយ។
បើនិយាយពីការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទន្ទឹមនឹងផលវិជ្ជមាន វាក៏ផ្តល់ឱ្យយើងនូវផលអវិជ្ជមានផងដែរ ដែលអាស្រ័យលើឥរិយាបថអ្នកប្រើប្រាស់ ថាតើអ្នកប្រើប្រាស់បណ្តាញសង្គមនោះ ដោយរបៀបណា? និងត្រឹមត្រូវដែរឬទេ? ហេតុនេះហើយ អ្នកជំនាញ ណែនាំកុំឱ្យបង្ហាញព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញទំនាក់ទំនងច្រើនពេកទេ ដូចជាបង្ហាញអត្តសញ្ញាណ ថាយើងជាអ្នកណា? កំពុងធ្វើអ្វី? ឬទីតាំងដែលយើងកំពុងនៅ ព្រោះទាំងអស់នេះបង្កលក្ខណៈងាយស្រួលដល់ជនខិលខូច ក្នុងការតាមដាន ឬលួចយកអត្តសញ្ញាណបាន ដែលជាហេតុនាំឱ្យកើតមានបញ្ហាផ្សេងៗ ពិសេសសុវត្ថិភាពផ្ទាល់ខ្លួន។ ជាក់ស្តែង ដូចជាករណីចូលប្លន់ដល់ផ្ទះ ហិង្សា និងការប៉ុនប៉ងមិនល្អជាច្រើនករណីទៀត ដែលធ្លាប់កើតមានកន្លងមក។

បើទោះជាបច្ចុប្បន្ន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មានការយល់ដឹងច្រើនពីការការពារសុវត្ថិភាព លើប្រព័ន្ធផ្សព្វផ្សាយក៏ដោយ ប៉ុន្តែដើម្បីប្រើប្រាស់ប្រកបដោយសុវត្ថិភាព អ្នកជំនាញណែនាំឱ្យមានការប្រុងប្រយ័ត្នបន្ថែម មិនចំពោះតែការលេងកម្មវិធីកម្សាន្តប្រភេទនេះ និងតំណលីងឡើយ ព្រោះនៅមានវិធីសាស្ត្រថ្មីផ្សេងៗទៀត ដែលគេអាចបន្លំយកឯកសារអ្នកប្រើប្រាស់បាន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


