ព័ត៌មានជាតិ
ភ្ញៀវទេសចរអន្តរជាតិចេញ-ចូលផ្សារទួលទំពូង ក្នុងមួយថ្ងៃៗ ប្រមាណជា ៣០០ នាក់
ភ្ញៀវទេសចរអន្តរជាតិប្រមាណជា ៣០០ នាក់ បានចេញ-ចូលផ្សារទួលទំពូង ក្នុងមួយថ្ងៃៗ ដែលភាគច្រើនជាជនជាតិអឺរ៉ុប។ នេះបើយោងតាមការឲ្យដឹងពីលោកប្រធានគណៈកម្មការផ្សារទួលទំពូង។

លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ នេះថា សព្វថ្ងៃនេះ ផ្សារទួលទំពូង មានអតិថិជនចេញចូលទិញទំនិញច្រើនគួរសម ដែលភាគច្រើនទិញគ្រឿងហូបចុក និងសំលៀកបំពាក់។

ជាមួយគ្នានេះ លោកបានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣០០ នាក់ បានចេញ-ចូល និងទិញរបស់របរមួយចំនួន នៅក្នុងផ្សារទួលទំពូង។

លោក ចំរើន សុខលីម បានបញ្ជាក់ថា «សម្រាប់ភ្ញៀវអន្តរជាតិ ចូលផ្សារក្នុងមួយថ្ងៃ ប្រហែល ២០០ នាក់ ទៅ ៣០០ នាក់ ហើយភាគច្រើនទិញវត្ថុអនុស្សាវរីយ៍ដែលធ្វើដោយជនជាតិខ្មែរ និងសំលៀកបំពាក់ មានរូបអង្គរវត្ត។ ភ្ញៀវអន្តរជាតិ ចូលផ្សារភាគច្រើន ជាជនជាតិអឺរ៉ុប»។

សព្វថ្ងៃ ដ្បិតនៅទទួលរងនូវវិបត្តិកូវីដ-១៩ រយៈពេលវែងក៏ដោយ ប៉ុន្តែផ្សារទួលទំពូង នៅតែជាទីកន្លែងដ៏ពេញនិយមខ្លាំងសម្រាប់ប្រជាជនខ្មែរ និងជនបរទេស។
ផ្សារទួលទំពូង មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ដែលផ្សារនេះ មានលក់ម្ហូបអាហារ បន្លែ ត្រី សាច់ គ្រឿងទេស ឧបករណ៍ប្រើប្រាស់ សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើន។

ប្រជាពលរដ្ឋភាគច្រើន បានចាត់ទុកផ្សារទួលទំពូង ជាទីប្រជុំជន នៃអាហារ មិនថាពេលព្រឹក ថ្ងៃត្រង់ ល្ងាច ឬ យប់ឡើយ៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


