ព័ត៌មានជាតិ
អ្នកឧកញ៉ា គួច ម៉េងលី យល់ថា វីដេអូអប់រំខ្លះ មិនមានប្រយោជន៍ដល់សង្គមឡើយ
ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នកឧកញ៉ា គួច ម៉េងលី បានមើលឃើញពីចំណុចអវិជ្ជមានមួយចំនួននៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតាមរយៈការបង្កើតមាតិកាវីដេអូអប់រំផ្សេងៗ ហើយវីដេអូអប់រំមួយចំនួនបានផ្តល់ប្រយោជន៍ដល់សង្គម ខណៈមួយចំនួនទៀត ធ្វើឡើងដើម្បីតែលុយ និងបំពុលសង្គមតែប៉ុណ្ណោះ។

អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងថា កម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះហើយ ធនធានមនុស្សក៏មិនសូវបានល្អប្រសើរ ពោល គឺប្រជាជននៅមិនទាន់មានគំនិតស៊ីជម្រៅ ចេះគិតគូរ និងវែកញ៉ែកបានត្រឹមត្រូវនៅឡើយទេ។ នៅពេលដែលពួកគេបានឃើញវីដេអូដែលបង្ហាញពីគ្រឿងស្រវឹង ការរំលោភបំពាន ជួញដូរផ្លូវភេទ ឬ រូបភាពស្រើបស្រាលផ្សេងៗ មិនបានធ្វើឱ្យពួកគេយល់ថា ជាការអប់រំឡើយ ប៉ុន្តែ បែរជាធ្វើឱ្យពួកគេប្រព្រឹត្តអំពើនោះតាមទៅវិញ។

លោកយល់ថា ចំពោះផលិតករមួយចំនួនដែលមានចំណេះដឹង និងក្រមសីលធម៌ល្អ គឺពួកគេតែងតែបង្កើតវីដេអូណាដែលមានផលប្រយោជន៍ និងអប់រំដល់សង្គមជាតិ។ ប៉ុន្តែ ចំពោះផលិតករមួយចំនួន ដែលមិនសូវមានការយល់ដឹង គ្មានក្រមសីលធម៌នៅក្នុងខ្លួននោះ គឺតែងតែផលិតវីដេអូឡើងមកដើម្បីតែលុយប៉ុណ្ណោះ។ ពួកគេមិនបានខ្វល់ពីតម្លៃអប់រំ និងសារប្រយោជន៍ដល់សង្គមឡើយ។ បុគ្គលទាំងនេះហើយ ដែលធ្វើឱ្យប្រជាជនដែលបានទស្សនារាប់លាននាក់ ប្រព្រឹត្ត និងដើរតាមរឿងអវិជ្ជមានរបស់ពួកគេ សង្គមក៏សម្បួរតែរឿងអវិជ្ជមានតាមនោះផងដែរ។
អ្នកឧកញ៉ាមានប្រសាសន៍ថា៖ “ពួកគេត្រូវយល់ពីកម្រិតចំណេះដឹងរបស់ប្រជាជនខ្មែរ ដើម្បីដឹងថាត្រូវផលិតវីដេអូអប់រំបែបណាទើបបានជាប្រយោជន៍ដល់ពួកគេ ទើបពួកគេមិនទទួលបានគំនិតអប់រំផ្ទុយឬអវិជ្ជមាន”។ លោកក៏បានផ្តាំផ្ញើដល់គ្រឹះស្ថានអប់រំផ្សេងៗ ត្រូវតែបង្ហាត់បង្រៀនសិស្ស និស្សិត នូវក្រមសីលធម៌ វប្បធម៌ប្រពៃណី សុជីវធម៌ ចរិយាមាយាទឱ្យបានច្រើនបំផុត ដើម្បីឱ្យពួកគេមានភាពយល់ដឹងខ្ពស់ កុំផ្តល់តែសញ្ញាបត្រមួយសន្លឺក ប៉ុន្តែគ្មានគុណភាព។ រីឯ ក្រុមគ្រួសារ ដើរតួនាទីសំខាន់ណាស់ក្នុងការអប់រំកូនៗរបស់ខ្លួនប្រកបដោយគន្លងធម៌។ ចុងក្រោយ អ្នកឧកញ៉ា គួច ម៉េងលី ក៏បានផ្ញើសារដល់បុគ្គលគ្រប់រូប ត្រូវប្តេជ្ញាចិត្ត ប្រព្រឹត្តរឿងអ្វីដែលផ្តល់តែប្រយោជន៍ដល់ខ្លួន គ្រួសារ និងសង្គម ចៀសវាងតាមដានវីដេអូណាដែលមិនផ្តល់ជាប្រយោជន៍អ្វីសោះ ដល់សង្គម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


