ព័ត៌មានជាតិ
អ្នកជំនាញ២រូប បង្ហាញពីហេតុផលដែលនាំឱ្យយុវជនផលិតវីដេអូប៉ះពាល់ដល់សង្គម
អ្នកជំនាញ២រូប បានលើកឡើងពីហេតុផលផ្សេងៗគ្នា ដែលបណ្តាលឱ្យយុវជនកម្ពុជាមួយចំនួនតែងតែផលិតវីដេអូ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសង្គម ធ្វើឱ្យប្រជាជនភាគច្រើនយកតាមគម្រូមិនល្អនោះ។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសីលធម៌សង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សង្គមខ្មែរមួយរយៈចុងក្រោយនេះ ហាក់សម្បូរទៅដោយអ្នកបង្កើតវីដេអូអប់រំផ្សេងៗ។ ក្នុងចំណោមនោះ ក៏មានវីដេអូអប់រំមួយចំនួនត្រូវទៅនឹងបរិបទសង្គម និងអប់រំប្រាកដមែន។ ឯវីដេអូ មួយចំនួនតូចផលិតឡើងប្រាសចាកពីក្រមសីលធមី និងសុជីវធម៌សង្គម មិនបានជួយអប់រំសង្គមអ្វីឡើយ គឺពួកគេផលិត ដើម្បីតែចង់បានការ Like និង Share ប៉ុណ្ណោះ។

អ្នកជំនាញផ្នែកសីលធម៌សង្គមរូបនេះ មានប្រសាសន៍ថា៖ “ក្រៅពីវីដេអូអប់រំ យើងឃើញមានវីដេអូមិនល្អមួយចំនួន ទាក់ទងនឹងភាពស៊ិចស៊ីហួសហេតុ, អាសអាភាស, បង្ហាញពីការស៊ីផឹក ឬ ជក់បារី និងការកាបចាក់គ្នា”។ លោកបណ្ឌិតក៏បានលើកឡើងនូវហេតុផល ៣ចំណុចដែលនាំឱ្យអ្នកផលិតវីដេអូមួយចំនួន បង្កើតមាតិកាទាំងនោះឡើងមក។

ហេតុផលទី១ គឺអ្នកផលិតវីដេអូ បង្កើតឡើងដោយមិនបានដឹងថារឿងដែលបានបង្កើតនោះ ប៉ះពាល់ដល់សង្គមបែបណាឡើយ។ ពោលគឺ ពួកគេបានខ្វល់ពីចំណុច ល្អ ឬ មិនល្អអ្វីឡើយ គឺចេះតែធ្វើតាមចិត្តប៉ុណ្ណោះ។ ទី២គឺ អ្នកបង្កើតវីដេអូ ធ្វើឡើងដើម្បីតែចង់បាន Like និង Share ច្រើនៗប៉ុណ្ណោះ។ ទី៣ អ្នកធ្វើវីដេអូ មិនយល់ និងមិនដឹងពីវិធីដែលផលិតវីដេអូត្រូវតាមស្តង់ដារឡើយ គឺពួកគេបង្កើតឡើងដើម្បីតម្រូវតាមខ្លួនឯងប៉ុណ្ណោះ។
ចំណែក អ្នកជំនាញ១រូបទៀត គឺអ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានអះអាងថា កត្តាដែលបណ្តាលឱ្យមានការបង្កើតវីដេអូបែបនេះឡើងមក គឺមកពីកត្តាសង្គម វិស័យអប់រំ និងការគ្រប់គ្រងជាដើម។ អ្នកឧកញ៉ាលើកឡើងថា បច្ចុប្បន្ន សម្បូរដោយគ្រួសារបែកបាក់ នាំឱ្យកូនៗមិនទទួលបានការអប់រំ និងដំបូន្មានពីអាណាព្យាបាល។ រីឯ សង្គមក៏មិនសូវមានការឱបក្រសោប វិស័យអប់រំក៏នៅមិនទាន់មានភាពទូលំទូលាយនៅឡើយចំពោះពលរដ្ឋខ្មែរ។

អ្នកឧកញ៉ា គួច ម៉េងលី ថ្លែងថា៖ “ប្រទេសកំពុងអភិវឌ្ឍត្រូវការតម្រង់ទិសខ្លាំងណាស់ បើមិនអីចឹងទេ វាទៅជាអ្វីមួយដែលខុសប្លែក។ រាល់ថ្ងៃប្រជាជនខ្មែរកំពុងដើរខុសប្លែក ដោយសារវិស័យឱបក្រសោមនៅមិនទាន់មាន”។
លោកបានបន្ថែមថា មិនត្រឹមតែយុវជនប៉ុណ្ណោះទេដែលមានបញ្ហា សូម្បីតែអ្នកតាំងខ្លួនជាអ្នកអប់រំ និងមានឥទ្ធិពលក្នុងបណ្តាញសង្គម ក៏នៅមានកំហុសឆ្គងច្រើនចំពោះវីដេអូ ដែលពួកគេបានបង្កើតមកក្នុងន័យអប់រំ។ ទាំងនេះ ក៏ព្រោះតែកត្តាអប់រំពួកគេនៅទាប មិនទាន់មានភាពស៊ីជម្រៅ ទើបធ្វើឱ្យពួកគេមិនចេះពីពិធីសាស្ត្រធ្វើបែបណាទើបក្លាយជាវីដេអូអប់រំមួយដែលចំគោលដៅ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


