Connect with us

ព័ត៌មានជាតិ

​រដូវវប្បធម៌លើកទី៤ ធ្វើឡើង​ក្រោមប្រធានបទ «តែឯង តែយើង»​ រំពឹងទទួលបានការគាំទ្រពីយុវជន

បានផុស

នៅ

កម្មវិធីរដូវវប្បធម៌ឆ្នាំ ២០២៣ លើកទី៤ ​រៀបដោយអង្គការសិល្បៈខ្មែរអមតៈ ក្រោមប្រធានបទ «តែឯង តែយើង»​ ដែលមានដាក់បញ្ចូលព្រឹត្តិការណ៍ជាច្រើនដូចជា អំណានអក្សរសិល្ប៍ច្នៃប្រឌិត ល្ខោនអាន ស្នាដៃឌីជីថល និងការសម្ដែងទស្សនីយភាព​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធីរដូវវប្បធម៌បានដំណើរការជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៨ ដើម្បីជំរុញការបញ្ចេញមតិ ការ​ច្នៃប្រតិដ្ឋ ដល់ក្រុមយុវជន តាមរយៈការសម្ដែង សិក្ខាសាលា តាំងពិពណ៌ និងកិច្ចពិភាក្សា។​

​លោក សយ ច័ន្ទបូរី អ្នកដឹកនាំកម្មវិធីរដូវវប្បធម៌ រដូវកាលទី៤ ដែល​រៀបចំនៅ​រាជ​ធានីភ្នំពេញ បាន​ឱ្យ​ដឹងថា ក្នុងកម្មវិធីនេះ​មានព្រឹត្តិការណ៍ជាច្រើនរួមាន អំណានអក្សរសិល្ប៍ច្នៃប្រតិដ្ឋចំនួន ៤ ស្នាដៃ, ល្ខោនអាន ៣ ស្នាដៃ ព្រមទាំងការសម្ដែទស្សនីយភាពនៅលើឆាកចំនួន ៥ ដែលមានសម្ដែងបុរាណ និង​តន្តី្រ។

​នៅក្នុងឆ្នាំ ២០២៣នេះ កម្មវិធីរដូវវប្បធម៌លើកទី៤ នឹងចាប់ផ្ដើមការសម្ដែង​នៅរាជធានីភ្នំពេញ អំឡុង​ខែកុម្ភៈ ដល់ខែមីនា ​នៅទីកន្លែងចំនួន ៤ ផ្សេងគ្នារួមមានវិទ្យាស្ថានបារាំងកម្ពុជា សាកល​វិទ្យាល័យ​ជាតិគ្រប់គ្រង Friends Future Factory និង Acting Academy។ ហើយក្នុងកំឡុងខែមីនា កម្មវិធី​រដូវវប្បធម៌ និងនាំយកសិក្ខាសាលា និងស្នាដៃ​ទៅសម្ដែងនៅតាមបណ្ដាខេត្តចំនួន​ ៤ ផង​ដែរ។

អ្នកស្រី ថន សីម៉ា ​អ្នកដឹកនាំកម្មវិធីដំណើរ​​ទស្សនាចរ​នៃ​រដូវ​វប្បធម៌ទៅតាមបណ្ដាខេត្តបានឱ្យដឹងថា គោលបំណងនៃការដឹកនាំការសម្ដែងទៅតាមបណ្ដារខេត្តគឺយើងចង់បង្កលទ្ធភាពឱ្យប្រជាជន​នៅក្នុងសហគមមានឱកាសទស្សនានូវ​ស្នាដៃសិល្បៈថ្មីៗ ក៏ដូចជាទទួលបាននូវចំណេះដឹង​ ខណៈ​ការសម្ដែងនីមួយៗ​សុទ្ធតែបង្កប់នូវអត្ថន័យ​ទាក់ទងនឹងបរិបទសង្គមបច្ចុប្បន្ន។

​ការរៀបចំ​នៅឆ្នាំ ២០២២ ​ទទួលបានអ្នកចូលរួម​ប្រមាណ ៨ ពាន់នាក់ ដោយបានធ្វើដំណើរទៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ និងខេត្តសៀមរាប។ សម្រាប់ឆ្នាំ ២០២៣ កម្មវិធី​គ្រោងរៀបចំ​ចំនួន ៤ ខេត្តគឺ ខេត្តកំពង់ធំ ព្រះវិហារ កំពង់ឆ្នាំ និងខេត្តប៉ៃលិន។

​លោកស្រី ណម ណារីម អនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថាកម្មវិធីរដូវវប្បធម៌នេះមានសារសំខាន់សម្រាប់សិល្បៈករ ដែលពួកគាត់​អាចបញ្ចេញ​នូវគំនិត និងស្នាដៃ ទាក់ទងនឹងការសម្ដែង ឬទស្សនីយភាពក៏ដោយ ប្រសិនបើយើង​មិនបានសម្ដែង វានឹង​រលូត ឬអាចនឹងបាត់បង់ប្រសិនបើយើង​មិនរំលឹក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍២៨ នាទី មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

វឌ្ឍនៈ ប្រ៊ូ​វើ​រី ដាក់​សម្ពោធ​ម៉ាក​សញ្ញា​គ្រុឌ​ថ្មី គឺ​ស្រា​បៀរ គ្រុឌ ឡៃ ផលិត​ពី​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ រក្សា​នូវ​រសជាតិ​ដើម ស្រាល​ស្រទន់ និង​ស្រស់​បំផុត

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម