ព័ត៌មានជាតិ
ប្រធានមន្ទីរផែនការខេត្តរតនគិរីត្រូវបានផ្ទេរមកក្រសួង ក្រោយព័ត៌មានអាស្រូវពុករលួយ
ក្រសួងផែនការនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣នេះ បានចេញប្រកាសមួយសម្រេចផ្ទេរ លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរីឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងផែនការវិញ ដោយចាត់ទៅឱ្យបម្រើការងារនៅអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ ក្រោយធ្លាយលិខិតអនាមិកមួយពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ។
កាលពីពេលថ្មីៗនេះសារព័ត៌មានជាច្រើនបានចុះផ្សាយព្រោងព្រាតពាក់ព័ន្ធនឹងលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ប្រព្រឹត្តអំពើពុកលួយនៅក្នុងអង្គភាព។
លិខិតបណ្តឹងអនាមិកមួយកញ្ចប់បានផ្ញើតាមរថយន្តឈ្នួលទៅរាជធានីភ្នំពេញ ដែលក្នុងខ្លឹមសារនោះមានសរសេរថា យើងខ្ញុំជាមន្ត្រី នៃមន្ទីរផែនការខេត្តរតនគិរី រស់នៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី សូមគោរពជូន សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឱ្យជួយបើកការស៊ើបអង្តតលើប្រធានមន្ទីរផែនការខេត្តរតនគិរី ដែលបានប្រព្រឹត្តអំពើពុករលួយនៅក្នុងអង្គភាពតាំងពីលោកមកកាន់តំណែងរហូតមកដល់បច្ចុប្បន្ន។
យោងតាមពាក្យបណ្ដឹង លោក ខេង វុទ្ធី មិនឱ្យមន្ត្រីធ្វើការដោយសន្យាផ្តល់ក្របខណ្ឌជូន រីឯប្រាក់ខែគាត់ (ប្រធានមន្ទីរ) ជាអ្នកយក ចំពោះមន្ត្រីដែលមិនមកធ្វើការមានចំនួន១២នាក់។
ទាក់ទិនបញ្ហាខាងលើនេះ លោក ខេង វុទ្ធី បានច្រានចោលការផ្សព្វផ្សាយមិនពិតហើយអះអាងថា លិខិតអនាមិកមួយច្បាប់ នៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣ ចោទមន្ត្រី នៃមន្ទីរផែនការខេត្តរតនគិរីទាំងអស់នោះ ភាពអំពើពុករលួយមកលើរូបលោក។
លោកមិនហាមឃាត់មិនឲ្យមន្ត្រីទាំងនេះមកធ្វើការទេ ធម្មតាមន្ត្រីគេប្រលងមានក្របខ័ណ្ឌ យើងចង់បានមន្ត្រីមកធ្វើកិច្ចការងារនៅតាមខេត្តក្រុង-ស្រុក។ បើសិនយើងហាមឃាត់មិនឲ្យមកធ្វើការ យើងនឹងមានរឿង បន្ទាប់ពីក្រសួងបានជ្រើសរើសមន្ត្រីប្រលងរួចមកហើយ។
លោកបានបញ្ជាក់ថា មន្ត្រីមួយចំនួនលោកក៏បានបែងចែកចុះទៅតាមក្រុង-ស្រុក ហើយមន្ត្រីដែលផ្ទេរលោកមិនបានកាត់ប្រាក់ខែទេលោកហ៊ានស្បថជូន ហើយមន្ត្រីទាំងអស់នោះ អ្នកខ្លះមកពីរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្ត។ហើយលោកក៏ចង់ហៅមន្ត្រីទាំងអស់នោះ មកស្បថស្បែរនៅកន្លែងណាដែលស័ក្ខិសិទ្ធ។
លោកថា ពាក់ព័ន្ធរឿងកិបកេងប្រាក់បេសកកម្មរបស់មន្ត្រី លោកសូមបដិសេធថាជារឿងមិនពិត លោកនិយាយដោយស្មោះរឿងកាហ្វេគុយទាវបន្តិចបន្តួចគឺមានមែន នេះទឹកចិត្តរបស់កូនចៅទេ។ លោកបដិសេធទាំងស្រុង លើលិខិតនោះថា ជារឿងមិនពិតឡើយ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ