ព័ត៌មានជាតិ
លោកអភិបាលខេត្តស្វាយរៀង ប្រគល់រង្វាន់ម៉ូតូ និងថវិកា ១០ ម៉ឺនរៀល ដល់សិស្សនិទ្ទេស A ទាំង ១៧ នាក់
ស្វាយរៀង ៖ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ នាសាលប្រជុំសាលាខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់ម៉ូតូជូនដល់សិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៧ រូប នៅខេត្តស្វាយរៀង ក្នុងការប្រឡងសញ្ញាប័ត្រមធ្សមសិក្សាទុតិយភូមិឆ្នាំ ២០២២។

មានប្រសាសន៍ទៅកាន់ពិធីនេះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទានជាមួយរដ្ឋបាលខេត្ត ក្នុងការផ្ដល់ជូននូវរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A និងសូមចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងក្មួយៗ សិស្សានុសិស្សទាំង ១៧ រូប ដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។

លោកបន្តថា ក្នុងនាមអាជ្ញាធរខេត្ត ពិតជាមានការកោតសរសើរ និងមោទកភាព បើទោះកំឡុងពេលសិក្សាបានជួបនឹងបញ្ហាប្រឈមដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ ក៏យើងសង្កេតឃើញថា តាមរយៈលទ្ធផលប្រឡង ខេត្តរបស់យើង ក៏នៅតែទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណជាង ៧០% និងទទួលបាននិទ្ទេស A ចំនួន ១៧ នាក់ ដោយមានមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្តជំរុញតាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សារបស់កូនចៅរបស់ខ្លួន ក្នុងនោះគណៈគ្រប់សាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សនៅក្នុងស្ថានភាពដ៏លំបាកទាំងដោយផ្ទាល់ផង ទាំងអនឡាញផង ឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ។

លោកអភិបាលខេត្ត បានផ្ដល់នូវមតិផ្ដាំផ្ញើមួយចំនួនដល់ក្មួយៗ ដូចខាងក្រោម ៖
១.ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀត។
២.ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម។
៣.ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ។
៤.ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ជាពិសេសល្បែងស៊ីសង។
៥.ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភ័ក្ដិល្អ។
៦.ត្រូវអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺ បញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន។
៧.មិនត្រូវមានមោទកភាពភ្លេចខ្លួន និងមិនត្រូវធ្វេសប្រហែសជាដាច់ខាត ត្រូវបន្តខិតខំដើម្បីសម្រេចនូវគោលដៅ និងគោលបំណងរបស់ខ្លួន។
៨.ត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង “បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្ត ត្រូវពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវ”។

ជាទីបញ្ចប់ នៃពិធីនេះ លោកអភិបាលខេត្ត បានប្រគល់រង្វាន់សម្រាប់សិស្សនិទ្ទេស A ទាំង ១៧ នាក់ ក្នុងម្នាក់ៗ ទទួលបាន ៖ ម៉ូតូហុងដា Wave ស៊េរីឆ្នាំ ២០២២ ចំនួន ០១ គ្រឿង និងថវិកា ១០ ម៉ឺនរៀល។ ដោយឡែក លោកប្រធានការិយាល័យអប់រំក្រុង ស្រុក ទាំង ៦ ម្នាក់ៗ ទទួលបានថវិកា ១០ ម៉ឺនរៀល,លោកនាយកវិទ្យាល័យ ទាំង ១១ ម្នាក់ៗ ទទួលបានថវិកា ១០ ម៉ឺនរៀល៕
អត្ថបទ ៖ ភក្ដី









-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


