ព័ត៌មានជាតិ
សម្ដេចតេជោ ៖ កំហុសខាងនយោបាយនៃការធ្វើរដ្ឋប្រហារឆ្នាំ ១៩៧០ នាំឲ្យប្រទេសកម្ពុជា ត្រូវបានបំផ្លាញដល់ឬសគល់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើនជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី ២៦ ខែមករានេះ បានបន្តរំលឹកថា ប្រសិនបើគ្មានសង្រ្គាមក្នុងឆ្នាំ ១៩៧០ទេនោះ ប្រទេសកម្ពុជា មិនដឹងថា មានការអភិវឌ្ឍបែបណានោះទេ។ សង្រ្គាមនោះ កើតឡើងដោយសារកំហុសខាងនយោបាយ នៃការសម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ ពីសំណាក់លោកសេនាប្រមុខ លន់ នល់ និងបក្ខពួកមួយចំនួនទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ប្រទេសនេះ (ប្រទេសកម្ពុជា) បើសិនកុំមានសង្រ្គាមឆ្នាំ ១៩៧០ ផ្ដើមដោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ដែលនៅសល់តែប៉ុន្មានខែទៀត រំលងតែមួយខែទៀត វាដល់ ១៨ មីនា ១៩៧០ហើយ ដែលឆ្នាំនេះជាខួបលើកទី ៥៣ នៃថ្ងៃធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អំឡុងពេលនោះ ប្រទេសកម្ពុជា មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ហើយវិស័យនានាក៏មានការអភិវឌ្ឍផងដែរ។ សម្រាប់យុវជនសម័យនោះ បានទទួល និងទាញយកផលប្រយោជន៍យ៉ាងច្រើន ពីសន្តិភាពដែលកើតចេញក្រោយសម័យឯករាជ្យ ដឹកនាំដោយសម្ដេចព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះទៀតថា «ប៉ុន្តែកំហុសខាងនយោបាយ នៃការសម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ នាំឲ្យប្រទេសនេះ (ប្រទេសកម្ពុជា) មិនត្រឹមតែមិនអាចអភិវឌ្ឍបានទេ ក៏ប៉ុន្តែប្រទេសនេះ ត្រូវបានបំផ្លាញដល់ឬសគល់តែម្ដង»៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


