ព័ត៌មានជាតិ
សម្ដេចតេជោ បញ្ជាក់ពីការបន្តធ្វើការកាន់តែជិតស្និទ្ធជាមួយភាគីវៀតណាមលើកិច្ចសហប្រតិបត្តិការសភា
ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងឱ្យកាន់តែស៊ីជម្រៅថែមទៀតចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភារបស់កម្ពុជា និងវៀតណាម ខណៈលោក Tran Thanh Man ត្រូវបានបន្តតំណែងជាប្រធានសភាវៀតណាម។

ក្នុងសម័យប្រជុំលើកដំបូងរបស់រដ្ឋសភាជាតិវៀតណាម នីតិកាលទី១៦ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោក Tran Thanh Man ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំងសារជាថ្មីឱ្យកាន់តំណែងជាប្រធានរដ្ឋសភាវៀតណាម។
ភ្លាមៗក្រោយការជាប់ឆ្នោតនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិត ដោយសម្ដែងការអបអរសាទរលោក Tran Thanh Man ដែលត្រូវបានបោះឆ្នោតជ្រើសរើសសារជាថ្មីជាប្រធានរដ្ឋសភាវៀតណាម។ សម្ដេចតេជោបានចាត់ទុកការជាប់ឆ្នោតសារជាថ្មីនេះថា បានបង្ហាញពីការជឿជាក់ និងទំនុកចិត្តរបស់គណបក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះការដឹកនាំដ៏ឆ្នើមរបស់លោក Tran Thanh Man និងការបន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់តួនាទីរបស់រដ្ឋសភា ដើម្បីសម្រេចបាននូវវិបុលភាពកាន់តែធំធេងសម្រាប់ប្រជាជនវៀតណាម។

តាមរយៈលិខិតនោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានគូសរំលេចពីទំនាក់ទំនងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា និងវៀតណាមផងដែរ ដោយសម្ដេចតេជោ ពិពណ៌នាថា តែងតែបានរួមចំណែកយ៉ាងសំខាន់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីជារួមរវាងប្រទេសទាំងពីរ ដោយបានលើកកម្ពស់ការយោគយល់គ្នា និងការជឿជាក់គ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង ព្រមទាំងបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរ។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ជាថ្មីពីការត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Tran Thanh Man ដើម្បីពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការសភាទាំងពីរបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍រួមហើយតាមរយៈនេះក៏នឹងបានរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ៕
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


