ព័ត៌មានជាតិ
បណ្ឌិត គិន ភា ចង្អុលប្រាប់ថា រុស្ស៊ីខាតបង់ ៤ ចំណុចក្រោយបង្កសង្រ្គាមជាមួយអ៊ុយក្រែន
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនូវផលប៉ះពាល់ ៤ចំណុចរបស់រុស្ស៊ីចំពោះការវាយលុកក្នុងប្រទេសអ៊ុយក្រែន។ ចំណុចខាតបង់ទាំង៤ចំណុចនេះ គឺទី១ ការបាត់បង់ទ័ព ទី២ រុស្ស៊ីបាត់បង់មិត្ត ទី៣ បញ្ហាសេដ្ឋកិច្ច និងទី៤ គឺភាពជាមហាអំណាចរបស់រុស្ស៊ី ក៏ត្រូវបានបាត់បង់ដែរ។

នៅលើចំណុចទី១ លោកបណ្ឌិត គិន ភា បានអះអាងថា អ្វីដែលរិស្ស៊ីបាត់បង់មុនគេ គឺកងទ័ព។ ទ័ពរុស្ស៊ី បានស្លាប់ជាច្រើន ទោះបីមិនមានការឯកភាពពីចំនួនស្លាប់នៃកងទ័ពរបស់ប្រទេសទាំងពីរ ប៉ុន្តែ ចំនួនដែលទ័ពរុស្ស៊ីស្លាប់នោះ គឺមិនតិចឡើយ។ ជាមួយគ្នានេះ ក៏ធ្វើឱ្យរុស្ស៊ីបាត់បង់នូវអាវុធ រថក្រោះ យន្តហោះ រថយន្តចម្បាំងរបស់ខ្លួនជាច្រើនផងដែរ។ លោកលើកឡើងបៀបនេះ ដោយផ្អែកតាមបទពិសោធដែលកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិល បណ្តាលឱ្យស្លាប់មនុស្សជាច្រើនបង្កជាសោកនាដកម្មយ៉ាងធំសម្រាប់កម្ពុជា។

ចំណុចទី២ រុស្ស៊ីកំពុងតែបាត់បង់សម្ព័ន្ធមិត្តរបស់ខ្លួនជាបណ្តើរៗ សូម្បីតែកម្ពុជា ក៏មិនអាចបោះឆ្នោតគាំទ្រចំពោះទង្វើរបស់រុស្ស៊ីឡើយ។ កម្ពុជា បានបោះឆ្នោតស្របតាមអង្គការសហប្រជាជាតិ មិនគាំទ្រចំពោះការប្រើប្រាស់សង្គ្រាមទេ ហើយកម្ពុជា គាំទ្រលើការបញ្ចប់សង្គ្រាមដោយមានកិច្ចចរចារស្វែងរកសន្តិភាព។

រីឯទី៣ គឺផ្នែកសេដ្ឋកិច្ចរបស់រុស្ស៊ី ក៏មានបញ្ហាដែរ តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសផ្សេងៗធ្វើឱ្យរុស្ស៊ីខាតបង់ច្រើន។ កាលដែលរុស្ស៊ីអាចឈរជើងបានមកដល់សព្វថ្ងៃ ព្រោះរុស្ស៊ីជាប្រទេសដែលនាំផលិតផលចេញ ច្រើនជាងនាំចូល។ ប៉ុន្តែ បើទោះបីជាយ៉ាងនេះ ក៏ប្រទេសនេះ ពិបាកនឹងធ្វើឱ្យសេដ្ឋកិច្ចខ្លួនងើបមកល្អឡើងវិញណាស់ តាមរយៈសម្ពាធទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចតែម្តង។ ចំណុចទី៤ចុងក្រោយ គឺទង្វើរបស់រុស្ស៊ីបែបនេះ នឹងធ្វើឱ្យឥទ្ធិពលដែលជាប្រទេសមហាអំណាចរបស់ខ្លួនត្រូវបានបាត់បង់ក្រោមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន។ នេះ ក៏ព្រោះថា ប្រទេសរុស្ស៊ី ត្រូវបានគេចាត់ទុកថា ជាប្រទេសដែលរំលោភទៅលើច្បាប់សណ្តាប់ធ្នាប់ពិភពលោក។ នេះបើតាមការពន្យល់របស់លោកបណ្ឌិត គិន ភា ។
សូមបញ្ជាក់ថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយពេលមកជិតមួយឆ្នាំហើយ ដោយភាគីទាំងពីរមិនព្រមជួបគ្នា ដើម្បីចចរចារស្វែងរកការបញ្ចប់ជម្លោះឡើយ ដែលធ្វើឱ្យខាតបង់យ៉ាងច្រើនទៅដល់ប្រទេសទាំង២។ រហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ីនៅមិនទាន់ហៅជម្លោះនេះថា ជាសង្គ្រាមនោះឡើយ ដោយគ្រាន់តែហៅថា ជាការបើកប្រតិបត្តិការយោធាពិសេសតែប៉ុណ្ណោះ៕
ដោយ៖ អុន ស្រីមាន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


