ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ស្នើសាកល្បងដាក់ប្រព័ន្ធ 5G មុនគេ នៅក្នុងបុរីប៉េងហួតបឹងស្នោរ
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងស្នេីសុំទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណេីរសេវា 5G នៅបុរីប៉េងហួតមុនគេនៅពេលអនាគត។

លើកឡើងក្នុងពេលចុះពិនិត្យវឌ្ឍនភាពគុណភាពសេវាទូរសព្ទ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ក្នុងបុរីប៉េងហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីពេលថ្មីៗនេះថា លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឲ្យដឹងថា លោកនឹងលើកសំណើទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណេីរសេវា 5G នៅបុរីប៉េងហួតមុនគេនាពេលខាងមុខ។ ជាមួយគ្នានេះ លោកក៏ស្នើដល់អ្នកមានលទ្ធភាពអាចទិញទូរសព្ទដែលអាចប្រេីបានទាំង 4G និង 5G ឱ្យបានកាន់តែច្រេីន ព្រោះបច្ចុប្បន្នមានត្រឹមប្រមាណ៤០ម៉ឺនគ្រឿង។
កន្លងទៅនេះ បញ្ហាសេវាទូរសព្ទរអាក់រអួលនៅតាមបុរី បានបង្កការរំខាននិងប៉ះពាល់អារម្មណ៍ដល់ប្រជាពលរដ្ឋជាច្រើន។ បញ្ហានេះប្រមុខរដ្ឋាភិបាលបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យលុបចោលរាល់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខឲ្យទៅក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវាអ៊ីនធើណេតនៅគ្រប់បុរីទាំងអស់។

ឆ្លើយតបដើម្បីរកដំណោះស្រាយដល់អ្នកប្រើប្រាស់ រដ្ឋមន្រ្តីក្រសួងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានបង្កើតក្រុមការងារចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរីក្នុងការជំរុញគុណភាពសេវា។ បន្ថែមលើនេះ ក្រសួងក៏បានទិញឧបករណ៍វាស់ស្ទង់សេវាដែលបំពាក់លើរថយន្ត (Drive Test) សម្រាប់ធ្វើការវាស់ស្ទង់គុណភាពសេវា ដើម្បីជំរុញឱ្យប្រតិបត្តិករកែលំអរសេវា ឬវិនិយោគបន្ថែម។

តាមរយៈជោគជ័យក្នុងការពង្រឹងគុណភាពសេវានៅបុរីប៉េងហួតបឹងស្នោរ ក្រសួងប្រៃសណីយ៍នឹងយកទៅអនុវត្តនៅតាមបុរីផ្សេងទៀត ព្រមទាំងពង្រឹងសេវានៅតាមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្ដេីមពីខណ្ឌដូនពេញមុនគេ។
លោក ជា វ៉ាន់ដេតបានបញ្ជាក់ថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ ក្រសួងបានដាក់ឱ្យប្រើប្រាស់កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទនិងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
លើសពីនេះទៀត ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាទូរសព្ទ ឬអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចរាយការណ៍មកនិយ័តករទូគមនាគមន៍កម្ពុជា ដើម្បីប្តឹងតវ៉ានិងស្វែងរកដំណោះស្រាយ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


