Connect with us

ព័ត៌មានជាតិ

កម្មវិធី “WE Light Up Talk” មានអ្នកចូលរួមលើសពីការរំពឹងទុក

បានផុស

នៅ

ក​ម្មវិធី “WE Light Up Talk” ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅអាគារ The Kampus មានអ្នកចូលរួមចំនួន ៤៩០នាក់ ដែលជាចំនួនមួយលើសពីការរំពឹងទុក ព្រោះអ្នកចុះឈ្មោះចូលរួមដំបូងមានប្រមាណត្រឹមតែ ៣០០នាក់ប៉ុណ្ណោះ។ នេះបើតាមការចេញសេចក្តីប្រកាសរបស់អ្នករៀបចំកម្មវិធីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី “WE Light Up Talk” រៀបចំដោយក្រុមយុវទូតនៃគម្រោងសហគ្រិននារីសកម្ម ក្រោមប្រធានបទ  “ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋ” មានវាគ្មិន ០៤រូប ជាអ្នកតំណាងសហគមន៍ជនជាតិដើមភាគតិច​ អ្នកស្រឡាញ់ភេទដូចគ្នា ជនមានពិការភាព និងយុវជនទូទៅ។ វាគ្មិនទាំង ០៤រូប បានចែករំលែកបទពិសោធរបស់ខ្លួនដល់អ្នកចូលរួមគ្រប់រូប ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង ផ្តល់លទ្ធភាពដល់យុវជនក្នុងការបង្ហាញភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ពួកគេនៅក្នុងសង្គម។

លោកស្រី ប៉េង ឡូឌី អនុប្រធាន​គម្រោងសហគ្រិននារីសកម្ម នៃអង្គការផេកកម្ពុជា បានលើកឡើងថា ប្រសិនជាស្ត្រី និងយុវជន ជាពិសេសក្រុមដែលងាយរងគ្រោះ មានឱកាសបានចូលរួមវេទិកាដែលមានវាគ្មិនចម្រុះបែបនេះ ពួកគេនឹងអាចរៀនបានច្រើនពីការចែករំលែកទាំងអស់នេះ។ ជាពិសេស ពួកគេនឹងហ៊ានប្រឈមមុខចំពោះឧបសគ្គដែលខ្លួនជួបប្រទះ ទទួលយកការពិតពីខ្លួនឯង ព្រមទាំងបើកទូលំទូលាយចំពោះការចែករំលែកបទពិសោធ និងការផ្លាស់ប្តូរគំនិតអវិជ្ជមាន ទៅជាគំនិតវិជ្ជមាន។

លោកស្រី ប៉េង ឡូឌី មានប្រសាសន៍ថា៖ “ពួកគេនឹងអាចផ្លាស់ប្តូរជីវិតរបស់ពួកគេ តាមរយៈការរៀនសូត្របន្ថែមពីយុវជនដទៃ ការបង្កើតបណ្តាញទំនាក់ទំនង និងចាប់ផ្តើមសកម្មក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ សង្គមជាតិយើងឱ្យកាន់តែល្អប្រសើរ”។

វេទិកានេះ ក៏ផ្តល់ឱកាសដល់យុវជនមកពីសហគមន៍ចម្រុះអាចចែករំលែកបទពិសោធផ្ទាល់ខ្លួនអំពីភាពជាអ្នកដឹកនាំ និងការចូលរួមរបស់យុវជន ដើម្បីបំផុសគំនិតអ្នកចូលរួមទទួលបានការលើកទឹកចិត្ត ការរកឃើញភាពជាខ្លួនឯង ថែមទាំងអាចផ្លាស់ប្ដូរបាននូវផ្នត់គំនិតក្រោមភាពជាអ្នកដឹកនាំរបស់ពួកគេ ដើម្បីរស់នៅក្នុងជីវិតដែលពួកគេជ្រើសរើស។

និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល កញ្ញា វុទ្ធី ណារីកា ដែលបានចូលរួមក្នុងវេទិកានេះបានចែករំលែកថា កម្មវិធីនេះបានបង្រៀនកញ្ញាច្រើនមែនទែន ព្រោះវាគ្មិនគ្រប់រូបសុទ្ធតែចែករំលែកបទពិសោធ និងពាក្យពេចន៍លើកទឹកចិត្តដល់យុវជន។ ចំណុចដែលកញ្ញាស្រឡាញ់បំផុត ក្នុងកម្មវិធីនេះ គឺការសម្តែងមួយដែលបង្ហាញពីជនមានពិការភាព ដែលរាំបញ្ចេញកាយពិការ ប៉ុន្តែបង្ហាញអារម្មណ៍ពីខាងក្នុងមក ធ្វើឱ្យកញ្ញាយល់យ៉ាងច្បាស់ថាចង់បានអត្ថន័យបែបណា រហូតធ្វើឱ្យកញ្ញារំជួលចិត្តស្រក់ទឹកភ្នែក។ និស្សិតពេទ្យរូបនេះ ក៏ចង់ឱ្យមានវេទិកានេះកើតឡើងបន្តទៀតផងដែរ។

អ្នកចូលរួមមួយរូបទៀត កញ្ញា យ៉ាន កន្និថា ដែលជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ថា ខ្លួនពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានចូលរួមកម្មវិធីនេះ ព្រោះខ្លួនទទួលបានពាក្យលើកទឹកចិត្តយ៉ាងច្រើនពីវាគ្មិនកិត្តិយស។ ក្រោយពីបានចូលរួមកម្មវិធីនេះរួច ធ្វើឱ្យកញ្ញារកឃើញខ្លួនឯង ស្គាល់ខ្លួនឯងកាន់តែច្បាស់ និងហ៊ានទទួលស្គាល់ខ្លួនឯង។ មួយវិញទៀត​ គឺការប្រឈមមុខ និងជម្នះឧបសគ្គសចំពោះមុខ។ កញ្ញា យ៉ាន កន្និថា សង្ឃឹមថា ទៅថ្ងៃមុខនឹងមានវេទិកាចែករំលែកបែបនេះដល់ប្រជាជនទូទាំងប្រទេស ដើម្បីឱ្យពួកគេបានទទួលបទពិសោធល្អៗ សម្រាប់រៀបចំជីវិតរបស់ខ្លួនបានល្អប្រសើរ។

សូមជម្រាបថា ក​ម្មវិធី “WE Light Up Talk” ទទួលបានការគាំទ្រពី USAID ក្រោមគម្រោងសហគ្រិននារីសកម្ម WE Act នៃអង្គការផេកកម្ពុជា សហការជាមួយអង្គការជា​​​ដៃគូ ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជននានា។ ក្រៅពីការចែករំលែកបទពិសោធ កម្មវិធីនេះ ក៏បានរៀបចំឱ្យមានរបាំសហសម័យ និងការប្រគុំតន្រ្តីផងដែរ។ ក្រោយពីដំណើរការកម្មវិធីដោយភាពជោគជ័យ ក្រុមយុវទូតដែលរៀបចំកម្មវិធីនេះឡើងក៏រំពឹងថា នឹងមានវេទិកានេះ ក្នុងរដូវកាលទី២ដូចគ្នា ដើម្បីចែករំលែកបទពិសោធល្អៗដល់សាធារណជន៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម