ព័ត៌មានជាតិ
២ខែ នគរបាលរាជធានីភ្នំពេញ ចុះធ្វើអត្តសញ្ញាណប័ណ្ណដល់តាមខ្នងផ្ទះពលរដ្ឋ បានជាង ៣ម៉ឺននាក់
រយៈពេល ២ខែ នៃយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ គឺនគរបាលរាជធានីភ្នំពេញ ចុះធ្វើបានជាង ៣ម៉ឺននាក់ហើយ។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតមកដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣នេះ គឺមានរយៈពេល ២ខែហើយ ដែលមន្ត្រីនគរបាលរាជធានីភ្នំពេញ បានចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់តាមភូមិ និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ។

លោកឧត្ដមសេនីយ៍ត្រី បានឲ្យដឹងបន្តថា ក្នុងរយៈពេល ២ខែមកនេះ មន្ត្រីនគរបាលរាជធានីភ្នំពេញ បានចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋចំនួន ៣១,៨៦៩នាក់។ អ្នកនាំពាក្យរូបនេះ បានឲ្យដឹងបែបនេះថា «យុទ្ធនាការ នៃការចុះធ្វើ ២ខែពេញនេះ ជាលទ្ធផលគឺការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទថ្មី ក៏ដូចការដូរចាស់ ឬក៏ហួសសុពលភាព សរុបហ្នឹង គឺយើងធ្វើបានចំនួន ៣១,៨៦៩នាក់ អញ្ចឹងគឺយើងធ្វើបានច្រើនក្នុងរយៈពេល ២ខែនេះ»។

បើតាមលោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា គឺប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានបង្ហាញការសប្បាយចិត្តជាខ្លាំង នៅពេលដែលមន្ត្រីនគរបាលរាជធានីភ្នំពេញ បានចុះធ្វើអត្តសញ្ញាណបណ្ណជូនពួកគាត់។ ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណដល់លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានផ្ដួចផ្ដើមឲ្យមានការចុះធ្វើជូនពួកគាត់យ៉ាងដូច្នេះ។

គួររំលឹកថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅនេះ បានណែនាំដល់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអធិការដ្ឋាននគរ បាលខណ្ឌទាំង ១៤ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ ត្រូវចាប់ផ្ដើមចុះរៀបចំ និងចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់តាមភូមិ និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


