Connect with us

ព័ត៌មានជាតិ

ក្មេង​ស្រី​ពីរ​នាក់ យក​ក្រដាស​ប្រាក់​ដុល្លារ​ក្លែងក្លាយ​​ចាយ​នៅ​ផ្សារ​ច្បារអំពៅ

បានផុស

នៅ

​​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ ខ​ណៈ​ដែល​កម្លាំង​ការពារ​សន្តិសុខ​បេនឡាន​ផ្សារ​ច្បារអំពៅ ​ឃាត់​ខ្លួន​ក្មេង​ស្រី​វ័យ​១២​ទៅ​១៣​ឆ្នាំ​ ចំនួនពីនាក់ ដែលយក​ក្រដាស់ប្រាក់​ដុល្លារ​ក្លែងក្លាយ​មក​ចាយ​លើ​ទីផ្សារ​។​

លោក ឡោ សុផល ប្រធាន​គ្រប់គ្រង​បេនឡាន​ច្បារអំពៅ​ បាន​ឲ្យ​ដឹង​ថា​ សកម្ម​ភាព​យ​កប្រាក់​ដុល្លារ​ក្លែងក្លាយ​ ប្រភេទក្រដាស់ប្រាក់​៥០​ដុល្លារ​​ ​​គឺ​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​វេលា​ម៉ោង​៥​ និង​១០​នាទី​ព្រឹក​ព្រលឹម​ ថ្ងៃទី​១២​ ខែមករា​ ឆ្នាំ​២០២១​នៅ​ចំណុច​បេនឡាន​ច្បារអំពៅ ​ស្ថិត​ក្នុង​ភូមិ​កណ្តាល​ សង្កា​ត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រធាន​គ្រប់គ្រង​បេន ​បាន​បន្តថា​ នៅពេល​កើតហេតុ ​គេ​បា​នឃើញ​ក្មេងស្រី​២​នាក់ ​មាន​វ័យ​ពី​១២ ទៅ​១៣​ឆ្នាំ​បាន​យក​លុយ​មក​ទិញ​ត្រី​ ពី​អ្នកលក់​ត្រី​ ដោយ​យក​ក្រដា​ស់ប្រាក់​៥០​ដុល្លារ​មក​ទិញ​។​ពេល​អ្នកលក់​យក​លុយ​ពី​ក្មេង​ស្រី​រួច​អាប់​ជា​ប្រាក់រៀល​។ ​ដោយមាន​ការសង្ស័យ​អ្នកលក់​បាន​យក​ក្រដា​ស់ប្រាក់​ដុល្លារ​ ដែល​ក្មេងស្រី​ទាំងពីរ​យកមក​ទិញ​នោះ ឃើញ​មាន​ខ្នាតតូច​ជាង​ក្រដាស់ប្រាក់​ត្រឹមត្រូវ​ហើយ​នាំគ្នា​ភ្ញាក់ផ្អើល​ ខ​ណៈ​នោះ​កម្លាំង​សន្តិសុខ​បេន​ បាន​ឃាត់​យកមក​សាកសួរ​ និង​បា​នធ្វើ​ការ​ដកហូត​លុយ​ក្លែងក្លាយ​ ​។​

​លោក ឡោ សុផល បានបញ្ជាក់​ទៀតថា ​ដោយ​ឃើញ​ក្មេងស្រី​ក្នុង​វ័យ​ក្រោម​អាយុ​១៣​ឆ្នាំ​ ក៏​អនុញាតិ ​ឲ្យ​ត្រឡ​ប់ទៅផ្ទះ​វិញ​ ។

​លោក​ប្រធាន​គ្រប់គ្រង​បេន​ សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ចាត់វិធានការ​បង្ក្រាប​ជន​ដែល​បាន​ប្រើ​ឲ្យ​ក្មេងៗ​យកប្រាក់​ដុល្លារ​ក្លែងក្លាយ​មក​ចាយវាយ​លើ​ទីផ្សារ​ដែល​បង្ក​ឲ្យ​ខាតបង់​ដល់​ប្រជាពលរដ្ឋ​ដែល​ពុំ​ស្គាល់​ក្រដាស់ប្រាក់​ដុល្លារ​នេះ​៕​

អត្ថបទ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម