ព័ត៌មានជាតិ
តើអ្នកស្ម័គ្រចិត្តព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំការព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣លើកដំបូង កម្ពុជាបានប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ៧ពាន់នាក់ លើតួនាទីផ្សេងៗសម្រាប់ត្រៀមក្នុងមហាព្រឹត្តិការណ៍នេះឱ្យដំណើរការរលូនល្អ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ តើអ្នកស្ម័គ្រចិត្តទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

សម្រាប់អ្នកស្ម័គ្រចិត្តទាំង ៧ពាន់នាក់ គឺអាចជ្រើសរើសតាមតួនាទី ដែលខ្លួនចាប់អារម្មណ៍មានដូចជា ក្រុមការងារមួយណាក៏បាន, ក្រុមការងារពិធីបើក-បិទ, ក្រុមការងារពិធីការ, ក្រុមការងារស្នាក់នៅ ហូបចុក និងដឹកជញ្ជូន, ក្រុមការងារផ្សព្វផ្សាយ និងព័ត៌មាន, ក្រុមការងារវេជ្ជសាស្ត្រកីឡា និងដូពីង, ក្រុមការងារទីលានប្រកួត, ក្រុមការងារទីផ្សារ និងចូលនូបត្ថម្ភ, ក្រុមការងារវប្បធម៌ បរិស្ថាន និងអប់រំកីឡា, ចុងក្រោយគឺ ក្រុមការងារហ្គេមព័ត៌មានវិទ្យា (Games IT Team)។
ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះនៅក្នុងផេកហ្វេសបុក កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ អំពីអត្ថប្រយោជន៍ដែលទទួលបានសម្រាប់អ្នកស្ម័គ្រចិត្តមានដូចជា៖
-អាវយឺតចំនួន ២
-ខោចំនួន ២
-មួកចំនួន ១
-កាតាបចំនួន ១
-លិខិតថ្លែងអំណរគុណ
-បទពិសោធន៍ការងារ
-ផ្គត់ផ្គង់អាហារ ដោយបានគិតគូរដល់បងប្អូនខ្មែរឥស្លាម និងអ្នកមានប្រតិកម្មអាហារផ្សេងៗ។

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


