ព័ត៌មានជាតិ
សពលោកជំទាវ ប៊ុន សូថា នឹងដង្ហែទៅកាន់វត្តបទុមវតី នៅព្រឹកទី០៧ ខែកុម្ភៈ អាជ្ញាធរសូមពលរដ្ឋបញ្ជៀសចរាចរលើតម្រាយផ្លូវហែ
សពរបស់ លោកជំទាវ ប៊ុន សូថា ហៅ ប៊ុន សាមហ៊ឹង នឹងធ្វើពិធីដង្ហែសពទៅកាន់វត្តបទុមវតី នៅព្រឹក ថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចាប់ផ្តើមដង្ហែចេញពីគេហដ្ឋាននៃសព ផ្ទះលេខ៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ឆ្ពោះទៅទីតាំងប្រារព្ធពិធី។ តម្រាយផ្លូវនៃការដង្ហែសពនេះ អាចនឹងកកស្ទះចរាចរ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បានសេចក្តីជូនដំណឹងមួយ ដើម្បីឱ្យប្រជាពលរដ្ឋ យោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវដែលត្រូវដង្ហែ ។

បើយោងតាមសេចក្តីជូនដំណឹងនេះ មានន័យថា៖
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាព កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ សពបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រុមគ្រួសារនៃសពនឹងធ្វើពិធីដង្ហែសពទៅកាន់វត្តបទុមវតី ដើម្បីរៀបចំទុកដាក់តាមប្រពៃណី នៅវេលាម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចាប់ផ្តើមដង្ហែចេញពីគេហដ្ឋាននៃសព ផ្ទះលេខ៦៦ រួចបន្ដតាមផ្លូវលេខ២៨៥ បត់ស្តាំតាមបណ្ដោយផ្លូវលេខ៥១៦ ឆ្ពោះទៅផ្លូវលេខ៧០ ហើយបន្ត ទៅរង្វង់មូលគួចកាណុង បត់តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅស្ដុបបកាស បន្តក្បួនដង្ហែតាម មហាវិថីព្រះអង្គឌួង ឆ្ពោះទៅមហាវិថីព្រះនរោត្តម រង្វង់មូលវិមានឯករាជ្យ បន្តតាមមហាវិថីព្រះសីហនុ រហូតដល់ មហាវិថីព្រះសុធារស ផ្លូវលេខ២៤០ និងផ្លូវឧកញ៉ាស៊ូស្រ៊ុន រួចចូលទីតាំងប្រារព្ធពិធី។
ដើម្បីឱ្យពិធីដង្ហែសពប្រារព្ធទៅដោយរលូន សមត្ថកិច្ចនឹងធ្វើការបង្វែរទិសចរាចរតាមតម្រាយផ្លូវ ដែលក្បួនឆ្លងកាត់ ដូចនេះប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវផ្សេងក្នុងការធ្វើដំណើរ ដើម្បីចៀសវាងកុំឱ្យ មានការខកខានដោយប្រការណាមួយ។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់ នឹងយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវពិធីដង្ហែខាងលើ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕ ស្រីរ័ត្ន


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ