ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំ ជំរុញសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា ជាទំពាំងស្នងឫស្សីដែលមានគុណភាពពោរ ពេញដោយចំណេះដឹងនោះ សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់បន្តខិតខំរៀនសូត្រក្រេបយកចំនេះដឹងពីលោកគ្រូ អ្នកគ្រូ ឲ្យបានគ្រប់ៗគ្នាដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លើកឡើងបែបនេះក្នុងឳកាសអញ្ជើញជាអធិបតីភាព បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅអនុវិទ្យាល័យហ៊ុនសែន ទួលសុភី ស្ថិតក្នុងឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍លើកឡើងបញ្ជាក់ថា យុវជនសម័យសន្តិ ភាព គឺមានឱកាសគ្រប់បែបយ៉ាង ក្នុងការសិក្សារៀនសូត្រ និងជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត ។ ជាមួយឱកាសដ៏ល្អនេះសូមប្អូនៗ ក្មួយៗ ខិតខំរៀនសូត្រឲ្យបានខ្លាំងក្លាធ្វើយ៉ាងណាឲ្យក្លាយខ្លួនជាអ្នកស្នងដឹកនាំប្រទេសជាតិពោរពេញដោយសមត្ថភាព មានទាំងចំណេះដឹង និងចំណេះធ្វើ បន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់រីកចម្រើនទ្វេឡើងថែមទៀត ក្រោមដំបូលសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុនសែន ខិតខំពុះពារយកមកបាន ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តបន្ថែមថា ជាមួយគ្នានោះត្រូវសំអាតបរិស្ថានឲ្យបានស្អាត គោរពច្បាប់ក្នុងសាលា ច្បាប់ចរាចរ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងជាពិសេសត្រូវរួមគ្នាទប់ស្កាត់ឲ្យបានដាច់ខាតនូវការីករាលដាលជំងឺកូវីដ១៩ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល “យើងអាចភ្លេចកូវីដ តែកូវីដមិនភ្លេចយើងទេ” ។ ជុំវិញបញ្ហាជំងឺកូវីដ១៩នេះរាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងក្នុងការចាត់វិធានការបង្ការនិងទប់ស្កាត់ ក្នុងនោះបានចំណាយថវិការរាប់សិបលានដុល្លារឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ ៖ ហុង ម៉េងហៀ



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


