Connect with us

ព័ត៌មានជាតិ

CDC អនុម័តឱ្យបង្កើតរោងចក្រចំនួនបី​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​ភ្នំពេញ និងខេត្តព្រះសីហនុ

បានផុស

នៅ

គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគ ឱ្យបង្កើតរោងចក្រចំនួនបី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ​ប្រមាណជាង ១២លានដុល្លារ ដោយបានបង្កើតការងារជាង ១ពាន់កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងបង្កើតរោងចក្រទាំងបីនេះ រួមមាន៖  ក្រុមហ៊ុន “ONTIME INDUSTRIAL CO., LTD.” គម្រោងបង្កើត​រោងចក្រផលិតគ្រឿងបង្គុំនៃគ្រឿងសង្ហារិមធ្វើពីលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការ​ងារបាន​ចំនួន​ប្រមាណ ៥០០កន្លែង។

ចំណែកក្រុមហ៊ុន “THREE-COLOR STONE STATIONERY (CAMBODIA) CO., LTD.” គម្រោងបង្កើត​រោង​ចក្រផលិតសម្ភារៈការិយាល័យ (ក្រូណូដាក់ឯកសារ) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣៥០កន្លែង។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន “HESTRA (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត​សម្ភារៈកីឡាធ្វើពី​ស្បែក និងក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ​ក្នុងទុនវិនិយោគប្រមាណ ៦០០ពាន់ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ២០០កន្លែង។

អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា គម្រោងនៃការបង្កើតរោងចក្រថ្មីៗ បានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញ ផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ និងបង្កើនប្រាក់ចំណូលពន្ធផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម