Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន លើក​យក​គោលការណ៍ ១០ ​ចំណុច ផ្ដោត​លើ​ទេសចរណ៍មក​ពិភាក្សា

បានផុស

នៅ

លោក​ ហង្ស សណ្ដាប់ អនុរដ្ឋលេខាធិការបាន​ដឹក​​នាំ​គណៈប្រតិភូ​ជួរ​មុខ​ក្រសួង​ទេសចរណ៍​កម្ពុជា ​ជួប​ពិភាក្សា​ជា​មួយ​លោក ស្ស៉ឺ ចឺអ៊ី (Shi Zeyi) អនុប្រធាន​ការិយាល័យ​ផ្លាស់​ប្ដូរ​ទំនាក់ទំនងនិង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិនដោយ​បាន​​លើក​យក​ប្រធានបទ​សំខាន់​ៗ​ចំនួន​ ១០ចំណុច ដែល​ផ្ដោត​លើ​ទេសចរណ៍ វប្បធម៌ កីឡា សិល្បៈ វិនិយោគ និង​ពាណិជ្ជកម្ម ដែល​ភាគី កម្ពុជា-ចិន ​មក​ពិភាក្សា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​​ភាគី​ទាំង​ពីរ បាន​ផ្ដោត​លើ​ចំណុច​ចំណុច​សំខាន់​ៗ ស្តី​អំពី​វិស័យ​ទេសចរណ៍ វប្បធម៌ កីឡា សិល្បៈ វិនិយោគ និង​ពាណិជ្ជកម្ម​លើ​ចំណុច​សំខាន់​ៗដូច​ខាង​ក្រោម៖

១. អបអរ​សាទរ​ខួប ៦៥ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​រវាង​កម្ពុជា-ចិន ក្នុង​ក្របខ័ណ្ឌ​សហគមន៍ ​ជោគ​វាសនា រួម​គ្នា​តែ​មួយ

២. ការ​បណ្ដុះបណ្ដាល ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​ជូន​មន្ត្រីរាជការ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ ទេសចរណ៍ មាន​ដូចជា មគ្គទេសក៍​ទេសចរណ៍ និង​បុគ្គលិក​ជួរ​មុខ ដែល​និយាយ​ភាសា ចិន ជា​ពិសេស​ស្នើ​សុំ​ភាគី​ចិន​ចូល រួម​ការ​ផ្តល់​យោបល់​ធាតុចូលថ្មីៗ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទៅ​លើសៀវភៅ (China Ready) ស្របតាម និន្នាការ​ទេសចរណ៍​ក្រោយវិបត្តិកូវីដ-១៩

៣. ជំរុញ​ឱ្យ​មាន​ការ​ហោះហើរ​ត្រង់​ពី​គោលដៅ​សំខាន់​ៗ​នៃ​ប្រទេស​ចិន​មក​កាន់​កម្ពុជា ក្រោយ​ពី​កែ​សម្រួល​វិធានការណ៍

៥. លើក​ទឹកចិត្ត​ការ​រៀប​ចំ​ខ្សែ​ទស្សនកិច្ច​របស់​ផ្នែក​ឯកជន​ក្នុង​វិស័យទេសចរណ៍​របស់​ប្រទេសទាំង២

៦. ជំរុញ​ឱ្យ​មាន​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍ ពិសេស​រវាងរដ្ឋ និង​ឯកជន​នៃប្រទេស​ទាំង២​

៧. ព្រឹត្តិការណ៍ SEA Games លើក​ទី៣២ និង ASEAN Para Games លើទី១២ ឆ្នាំ២០២៣

៨. ការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ភ្ជាប់​ជា​មួយ​វេទិកា​ធុររកិច្ច វិនិយោគ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​កម្ពុជា-ចិន

៩. សហការ​រៀប​ចំ​ពិព័ណ៌​ម្ហូបអាហារ តន្ត្រី វប្បធម៌ កីឡា ដែល​មាន​ការចុះបញ្ជី​ទទួលស្គាល់​ពី​អង្គការ​បេតិកភ័ណ្ឌពិភពលោក UNESCO

១០. ការ​រួមគ្នា​សម្ដែង​សិល្ប ក្បាច់​ប្រដាល់​បុរាណ​ខ្មែរ (ល្បុក្កតោ) និង​ការ​សម្តែង​ក្បាច់គុណ​ចិនសៅលីង (Shaolin) ដែល​មាន​បញ្ជី​ទទួល​ស្គាល់​ពីអង្គការ​បេតិកភ័ណ្ឌពិភពលោក UNESCO ថ្មីៗ ដើម្បី​អបអរសាទរ​ខួបលើកទី ៦៥ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូតរវាងកម្ពុជា-ចិន និង​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣។

ផែន​ការ​សកម្មភាព ២០២៣-២០២៥ បាន​ពិនិត្យ និង​ឯកភាព​ក្រោម​កម្រិតជំនាញរវាងក្រសួងទាំង ២ដែល​បានដឹកនាំឱ្យលោក ថោង រដ្ឋសក្តិ អគ្គនាយក​នៃក្រសួងទេសចរណ៍កម្ពុជា បាន​ផ្លាស់​ប្តូរយោបល់​ក្នុងកិច្ចប្រជុំ​ឧត្តមន្រ្តីទេសចរណ៍​អាស៊ានកា​លពីពេលថ្មីៗ។

ជាក់​ស្តែង​ សម្តេច​តេជោនាយករដ្ឋមន្រ្តី នឹង​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅប្រទេសចិន ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ​នេះ ដែល​ជា​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​មួយរបស់​ឥស្សរជន​កំពូល​បរទេសទី១ មកចិន ក្រោយ​ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ក្នុង​ន័យ​រឹតបន្តឹង​ចំណង​មិត្តភាព​ដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត​គ្រប់ជ្រុង​ជ្រោយ និង​ជំរុញ​ការ​កសាង​សហគមន៍ ជោគវាសនារួម ក្នុង​យុគសម័យថ្មី ឱ្យបានកម្រិតថ្មីមួយទៀត។ មិន​តែប៉ុណ្ណោះ​ នេះ​ក៏​អាច​ជា​ការ​បង្កើតឱកាស​មាស​ដល់​ប្រតិភូក្រសួងទេសចរណ៍កម្ពុជា​បានចូលជួបពិភាក្សាការងារផ្ទាល់ជាមួយសាមីក្រសួងក្រោយវិបត្តិកូវីដ១៩៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម