ព័ត៌មានជាតិ
អ្នកឧកញ៉ា គិត ម៉េង៖ ពេលវេលា គឺជារូបិយបណ្ណដ៏មានតម្លៃបំផុតដែលមិនគួរចាយផ្តេសផ្តាស
«ខ្សែជីវិតនេះមិនខ្លីទេ ប៉ុន្តែពេលខ្លះ យើងធ្វើឱ្យវាខ្លី»។ សូមផ្តោតពេលវេលារបស់យើងទៅលើសកម្មភាពដ៏មានអត្ថន័យ ហើយចងចាំពីរបៀបដែលយើងកំពុងប្រើពេលវេលារបស់យើង ព្រោះ «ពេលវេលា» គឺជារូបិយបណ្ណដ៏មានតម្លៃបំផុតដែលមិនគួរចាយផ្តេសផ្តាស។ នេះគឺជាសំណេររបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។ អ្នកឧកញ៉ា តែងតែចែករំលែកនូវខ្លឹមសារដ៏មានសារៈសំខាន់ជាច្រើនពាក់ព័ន្ធនឹងបទពិសោធន៍ជីវិត និងការងារ។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងដូច្នេះទៀតថា «ជីវិតរស់រានរបស់យើងមិនមែនខ្លីនោះទេ តែយើងខ្ជះខ្ជាយពេលវេលាច្រើនលើសកម្មភាពដែលមិនចាំបាច់។ ខ្សែជីវិតនិងពេលវេលារបស់យើងគឺល្មមគ្រប់គ្រាន់ ហើយជីវិតនេះបានផ្តល់ឱ្យយើងនូវសមិទ្ធផលខ្ពស់បំផុត ប្រសិនបើយើងប្រើប្រាស់ពេលវេលាលើអ្វីដែលមានសារៈសំខាន់ដល់យើង។ ប៉ុន្តែនៅពេលដែលពេលវេលាដែលអ្នករស់រានត្រូវបានខ្ជះខ្ជាយ ដោយមិនយកចិត្តទុកដាក់ និងចំណាយលើសកម្មភាពមិនល្អ មុននឹងដង្ហើមចុងក្រោយ អ្នកប្រាកដជាមានអារម្មណ៍ថា ជីវិតនេះខ្លីណាស់។ ខ្សែជីវិតមិនខ្លីទេ ហើយពេលវេលាដែលអ្នកខ្ជះខ្ជាយនោះហើយដែលធ្វើឱ្យអ្នកបាត់បង់ឱកាសក្នុងការធ្វើឱ្យឆាកជីវិតអ្នកវែង ពោលគឺ អាស្រ័យលើថាតើអ្នកចេះប្រើប្រាស់ពេលវេលាដែលអ្នកមានលើអ្វីដែលផ្តល់អត្ថន័យដល់ជីវិតរបស់អ្នកឬអត់»។

អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាមានពេលវេលាគ្រប់គ្រាន់ដើម្បីរស់នៅក្នុងជីវិតដែលពោរពេញដោយភាពរីករាយ ប្រសិនបើយើងប្រើពេលវេលាដោយភាពឈ្លាសវៃ ហើយចៀសវាងការខ្ជះខ្ជាយពេលវេលាទៅលើសកម្មភាពដែលគ្មានសារៈសំខាន់។

អ្នកឧកញ៉ា គិត ម៉េង បច្ចុប្បន្នគឺជាប្រធាសភាពាណិជ្ជកម្មកម្ពុជា។ លោកដឹកនាំក្រោមហ៊ុនធំៗជាច្រើន នៅក្រោមក្រុមហ៊ុន The Royal Group មានដូចជា ក្រុមហ៊ុនទូរសព្ទ Cellcard, ក្រុមហ៊ុនធានារ៉ាប់រង Infinity Insurance, ធនាគារ J Trust Royal Bank , ក្រុមហ៊ុន Royal Financial Consultancy , ទូរទស្សន៍ CTN CNC MY TV CEPCO, សណ្ឋាគារ Royal Park Resort នៅសៀមរាប , Titan King Resort & Casino នៅបាវិតខេត្តស្វាយរៀង , សណ្ឋាគារ Hotel Cambodiana , ក្រុមហ៊ុនផ្លូវដែក Toll Royal និងក្រុមហ៊ុនជាច្រើនទៀត៕






-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


