ព័ត៌មានជាតិ
គ្មានឡើយការឈូសឆាយផ្លូវឡើងទៅភ្នំខ្នងផ្សារ
ថ្មីៗនេះ រូបភាពសកម្មភាពនៃការឈូសឆាយផ្លូវទៅកាន់តំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ត្រូវបានចែកចាយនៅលើបណ្តាញសង្គម។ យ៉ាងណាមិញ រដ្ឋបាលខេត្តកំពង់ស្ពឺបានច្រានចោល ខណៈអាជ្ញាធរនៅតែអះអាងនឹងរក្សាតំបន់នេះមិនឲ្យមានការប៉ះពាល់លក្ខណៈដើមដើម្បីទាក់ទាញភ្ញៀវទេសចរ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឆ្លើយតបសំនួររបស់អ្នកសារព័ត៌មានកម្ពុជាថ្មីនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅសប្ដាហ៍នេះថា រដ្ឋបាលខេត្តមិនមានគម្រោងស្ថាបនាផ្លូវទៅរមណីយដ្ឋានភ្នំខ្នងផ្សារនោះទេ។ រូបភាពដែលមានការបង្ហោះពីការឈូសឆាយផ្លូវទៅតំបន់ភ្នំខ្នងផ្សារ គឺដើម្បីអូសខ្សែបញ្ជូនអគ្គិសនីសម្រាប់ប្រើប្រាស់តែប៉ុណ្ណោះ។
«គេឈូសផ្លូវដើម្បីងាយស្រួលដឹកសម្ភារៈអូសខ្សែអគ្គិសនី មិនមែនជាគម្រោងស្ថាបនាផ្លូវអីនោះទេ»។ នេះបើតាមការអះអាងរបស់លោក វ៉ី សំណាង។
លោកបន្តថា ដោយសារកំណើននៃរោងចក្រសហគ្រាស ដែលតម្រូវឲ្យខេត្តត្រូវការប្រភពថាមពលបន្ថែម។
«ដូចបញ្ជាក់កន្លងទៅ តំបន់នេះយើងទុកសម្រាប់អ្នកទេសចរផ្សងព្រេងទៅកម្សាន្ត យើងមិនចង់ឲ្យមានការអភិវឌ្ឍអីច្រើនទេ។ ដូចពាក្យស្លោក ដើម្បីឃើញទេសភាពដ៏ស្រស់ស្អាត ត្រូវតែឆ្លងកាត់ផ្លូវដ៏លំបាក។ អីចឹង យើងនៅតែរក្សាតំបន់ទេសចរណ៍នេះ ដោយមិនឲ្យប៉ះពាល់លក្ខណៈដើមនោះទេ»។



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


