ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ បងប្អូននារីបង្ហាញអំពីការសប្បាយចិត្តដោយការគោរពចំពោះ សម្ដេចតេជោ ដែលបានគិតគូរដល់ពួកគាត់
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានថ្លែងថា បងប្អូននារីបានបង្ហាញអំពីការសប្បាយចិត្តដោយការគោរពចំពោះ សម្តេចតេជោ ដែលបានគិតគូរដល់ពួកគាត់ជារៀងរហូតមក។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈជួបសំណេះសំណាលជាមួយមេការ និងអ្នកគ្រប់គ្រងនៅតាមសេវាកម្សាន្តចំនួន ៥ ខណ្ឌ សរុប ៥៩៨ នាក់ ដែលរួមមាន ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌ ៧ មករា និងខណ្ឌទួលគោក នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ កាលពីរសៀលថ្ងៃពុធ ១០ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣។

លោកជំទាវបាន ផ្ដាំផ្ញើជូនដល់អង្គពិធីនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេ នូវការនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

លោកជំទាវក៏បានក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម និងមេការទាំងអស់ មិនត្រូវជឿតាមការឃោសនារបស់គណបក្សប្រឆាំង ដែលគ្មានប្រភពច្បាស់លាស់ និងជំរុញដល់អ្នកចូលរួមកម្មវិធីថ្ងៃនេះភ្ជាប់នូវតេឡេក្រាមរបស់សម្តេច ដើម្បីទទួលបាននូវព័ត៌មានពិតប្រាកដ។ ចំណែកឯការសំណេះសំណាលថ្ងៃនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះបងប្អូនទាំងអស់គ្នា ជាពិសេសបានផ្តល់មេធាវីការពារផ្លូវច្បាប់ក្នុងការការពារការរំលោភបំពាន និងការផ្តល់បណ្ណ បសស ពណ៌លឿង ជូនដល់បុគ្គលិកបម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍។

ចំពោះបងប្អូននារី បានបង្ហាញអំពីការសប្បាយចិត្ត និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែលបានគិតគូរដល់ពួកគាត់។

ក្នុងឱកាសនោះផងដែរ លោកជំទាវ បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ឃួង ស្រេង ជូនដល់បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៥៩៨ នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ ម៉ឺនរៀលផងដែរ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


