ព័ត៌មានជាតិ
មិត្តហ្វូន អបអរគម្រប់ខួប ១៤ ឆ្នាំ ៖ ចក្ខុវិស័យបង្កើតការអភិវឌ្ឍប្រកបដោយចីរភាព
ក្រុមហ៊ុនវៀតធេល ខេមបូឌា (មិត្តហ្វូន) ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Viettel Group បានបើកសម្ពោធម៉ាកយីហោ មិត្តហ្វូន ជាផ្លូវការនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០០៩។ ក្នុងរយៈពេល ១៤ ឆ្នាំ នៃការអភិវឌ្ឍ ក្រុមហ៊ុនមិត្តហ្វូន កំពុងរីកចម្រើនកាន់តែខ្លាំង និងបានកសាងជំហរ កិត្យានុភាព និងម៉ាកយីហោរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍នៅកម្ពុជា។

ដើម្បីមានលទ្ធភាពនៅក្នុងទីផ្សារប្រកួតប្រជែងកាន់តែខ្លាំង និងបំពេញតម្រូវការទីផ្សារអតិថិជនកាន់តែច្រើនឡើង ក្រុមហ៊ុន បានបង្កើតយុទ្ធសាស្ត្រផ្ទាល់របស់ខ្លួនបន្តិចម្តងៗ ដែលក្នុងនោះផ្តោតលើការវិនិយោគលើការអភិវឌ្ឍផលិតផល និងការអនុវត្តដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ។

ក្នុងរយៈពេល ១៤ ឆ្នាំ នៃប្រតិបត្តិការអាជីវកម្ម មិត្តហ្វូនបច្ចុប្បន្នជាប្រតិបត្តិករទូរគមនាគមន៍ធំជាងគេក្នុងប្រទេសកម្ពុជា និងមានចំណែកទីផ្សារជិត ៥០% ដែលមានអតិថិជនប្រើប្រាស់ជាង ៩ លាននាក់។ ទោះបីជាឧស្សាហកម្មទូរគមនាគមន៍ពិភពលោកមានការកើនឡើងក៏ដោយ មិត្តហ្វូននៅតែបន្តរក្សាសន្ទុះកំណើនរបស់ខ្លួនទាក់ទងនឹងប្រាក់ចំណូល ដែលបច្ចុប្បន្នក្រុមហ៊ុនមានតម្លៃរហូតដល់ ១ ពាន់លានដុល្លារអាមេរិក។ មិត្តហ្វូន បច្ចុប្បន្នគឺជាក្រុមហ៊ុនមួយក្នុងចំណោមអ្នកបង់ពន្ធធំជាងគេទាំង ៥ សម្រាប់រដ្ឋាភិបាល និងសង្គមកម្ពុជា។

រយៈពេល ១៤ ឆ្នាំកន្លងមកនេះ ក្រៅពីសកម្មភាពអាជីវកម្ម មិត្តហ្វូន បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍលើគ្រប់វិស័យក្នុងសង្គមនៅប្រទេសកម្ពុជា ដែលបានបង្កើតឱកាសការងារជាង ៣០,០០០ កន្លែង ដែលមានប្រាក់ចំណូលជាមធ្យមខ្ពស់ជាងមធ្យមភាគជាតិ។ ពិសេសមិត្តហ្វូនតែងតែចូលរួមសកម្មភាពជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងសកម្មភាពស្ម័គ្រចិត្តផងដែរ។

រហូតមកដល់ពេលនេះ មិត្តហ្វូន បានចូលរួមចំណែកក្នុងសកម្មភាពសហគមន៍ ចែករំលែក និងចូលរួមសកម្មភាពអមដំណើរជាមួយរដ្ឋាភិបាលកម្ពុជា ក្រសួង និងប្រជាជនកម្ពុជា សរុបជាទឹកប្រាក់ចំនួន ១១៧ លានដុល្លារអាមេរិក ដោយខិតខំកសាងរួមចំណែកបង្កើតឱកាសការងារ និងជួយសម្រួលផលលំបាកដល់ប្រជាជនកម្ពុជា។ ក្នុងនោះមានសកម្មភាពមនុស្សធម៌ដែលត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដូចជា ៖ បរិច្ចាគដល់កាកបាទក្រហម ឧបត្ថម្ភជនក្រីក្រ ឧបត្ថម្ភការប្រកួតបាល់ទាត់ថ្នាក់ជាតិ ផ្ដល់សេវាអ៊ីនធឺណិតប្រើប្រាស់ឥតគិតថ្លៃសម្រាប់សាលារៀនជាដើម…។
ជាមួយនឹងលទ្ធផលលេចធ្លោក្នុងសកម្មភាពអាជីវកម្ម និងការរួមចំណែកដល់សង្គម ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនមិត្តហ្វូន បានទទួលពានរង្វាន់អន្តរជាតិចំនួន ៥ សម្រាប់ផលិតផលរបស់ខ្លួនក្នុងការខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រតិដ្ឋឥតឈប់ឈរកន្លងមក។
កិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រតិដ្ឋឥតឈប់ឈររបស់មិត្តហ្វូន គឺជាចក្ខុវិស័យ នៃការអភិវឌ្ឍប្រកបដោយចីរភាព ដោយបន្តបញ្ជាក់ពីជំហររបស់ខ្លួនជាម៉ាកយីហោត្រួសត្រាយផ្លូវនៅក្នុងវិស័យបច្ចេកវិទ្យា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


