ព័ត៌មានជាតិ
សំណុំរឿងមន្ត្រីជលផលប្រើហិង្សាលើពលរដ្ឋ ពេលនេះធ្លាក់ដល់ដៃតុលាការហើយ
តាមការបញ្ជាក់របស់លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានឲ្យដឹងថា សំណុំរឿងមន្ត្រីជលផលប្រើហិង្សាទៅលើប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសធ្ងន់នៅចំណុចកោះអញ្ចាញ ស្រុកសំរោងនោះ ពេលនេះបានធ្លាក់មកដល់ដៃអយ្យការអមសាលាដំបូងខេត្តតាកែវហើយ ដោយតុលាការកំពុងបន្តនីតិវិធី។

សំណុំរឿងមួយនេះ គ្រួសារជនរងគ្រោះបានប្តឹងលោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ និងបក្ខពួកចំនួន៩នាក់ផ្សេងទៀត ថាបានប្រើហិង្សាដោយវាយដំជនរងគ្រោះ នៅពេលក្រុមមន្ត្រីជលផលទាំងនេះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅចំណុចកោះអញ្ចាញ ក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។

តាមការរៀបរាប់របស់បងថ្លៃជនរងគ្រោះថា នៅយប់កើតហេតុនោះ ជនរងគ្រោះឈ្មោះ ភឹម វី អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃផ្គាំ(គ) ស្រុកអង្គរបុរី ខេត្តតាកែវ និងអ្នកភូមិចំនួន២នាក់ទៀត បានចេញទូកទៅឆក់ត្រីនៅចំណុចកោះអញ្ចាញ ស្ថិតនៅក្នុងឃុំទ្រា ស្រុកសំរោង ហើយនៅពេលនោះ ក៏មានទូករបស់មន្ត្រីជលផល មានមនុស្សចំនួន១០នាក់ ដឹកនាំដោយលោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ បានមកដល់ពេលនោះ អ្នកភូមិ២នាក់ដែលទៅជាមួយក៏បានលោតចូលទឹក ហើយក៏រត់រួច ដោយនៅសល់តែជនរងគ្រោះត្រូវបានមន្ត្រីជលផល និងបក្ខពួកវាយបណ្តាលឲ្យរងរបួសធ្ងន់ ទើបគេក៏បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ និងបានទូរស័ព្ទឲ្យក្រុមគ្រួសារទៅមើលជនរងគ្រោះនៅមន្ទីរពេទ្យ ហើយដោយស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេក ទើបក្រុមគ្រួសារបញ្ជូនជនរងគ្រោះបន្តមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រក្នុងរាជធានីភ្នំពេញ។ រហូតមកដល់ពេលនេះ ជនរងគ្រោះនៅមិនទាន់ដឹងខ្លួននៅឡើយទេ ហើយក្រុមគ្រូពេទ្យក៏អស់លទ្ធភាពព្យាបាលដែរ ដោយឲ្យក្រុមគ្រួសារយកជនរងគ្រោះមកផ្ទះវិញ ព្រោះតែជនរងគ្រោះមានឈាមកកនៅក្នុងខួរក្បាល។ តែយ៉ាងណាក៏ដោយ ចំពោះករណីនេះ លោក គឹម សារិទ្ធ បានធ្វើការបដិសេធ ដោយថា ករណីនេះ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ ទូកបុកគ្នានោះទេ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


