ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន សាទរនូវសមិទ្ធិផលថ្មីសន្លាងចំនួន ២ អគារ ដែលនឹងលេចចេញរូបរាងក្នុងពេលខាងមុខនេះ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង បានសម្ដែងការចូលរួមអបអរសាទរនូវសមិទ្ធិផលថ្មីសន្លាងចំនួន ២ អគារ ដែលនឹងលេចចេញរូបរាងក្នុងពេលខាងមុខនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្ដែងបែបនេះខណៈអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល និងអគារសាលប្រជុំ របស់សាលាស្រុកកំពង់រោទិ៍ ស្ថិតក្នុងភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃចន្ទ ១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣។

សូមបញ្ជាក់ថា អគារដែលបញ្ចុះបឋមសិលាសាងសង់ថ្ងៃនេះរួមមាន ៖
១/.អគាររដ្ឋបាល ចំនួន ០១ ខ្នង ទទឹង ១៣ ម៉ែត្រ x បណ្ដោយ ២៨ ម៉ែត្រ (២ ជាន់ គឺជាន់ផ្ទាល់ដី និងជាន់ទី ១)
២/.អគារសាលប្រជុំ ចំនួន ០១ ខ្នង (១ ជាន់ គឺជាន់ផ្ទាល់ដី) ទទឹង ១៧,១ ម៉ែត្រ បណ្ដោយ ២០ ម៉ែត្រ។

ពិធីក្រុងពាលីបញ្ចុះបឋមសិលាបានដំណើរការទៅតាមកម្មវិធីដែលបានគ្រោងទុក្ខ ដោយមានការអុជធូប និងបួងសួងសុំនូវសេចក្ដីសុខសប្បាយពីម្ចាស់ទឹកម្ចាស់ដី ថ្វាយគ្រឿងសក្ការបូជា ដើម្បីឲ្យការសាងសង់ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ និងសុខសុវត្ថិភាព៕
អត្ថបទ ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


