ព័ត៌មានជាតិ
លោក ថោង ខុន ជំរុញឲ្យប្រជាសហគមន៍អេកូទេសចរណ៍ ផាត់សណ្តាយ រៀបចំទីតាំងឲ្យបានស្អាត ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិបន្ថែម
ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានេជំរុញឲ្យប្រជាសហគមន៍អេកូទេសចរណ៍ ផាត់សណ្តាយ ត្រូវចេះរៀបចំទីតាំងខ្លួនឲ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងកំសាន្ដដែលជាផ្នែកមួយក្នុងការជួយបង្កើនជីវភាពបានមួយផ្នែកទៀត។

ក្នុងឳកាសចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថោង ខុន បានលើកឡើងថា ក្រៅពីការប្រកបរបរនេសាទដោយស្របច្បាប់ហើយ ត្រូវខិតខំរៀបចំទីតាំងរបស់ខ្លួនឱ្យបានស្អាត និងទាក់ទាញ ដើម្បីបានផ្តល់ឱកាសឱ្យភ្ញៀវទេសចរបានមកទស្សនាកម្សាន្តបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យប្រជាសហគមន៍ត្រូវចេះអភិរក្សធានជីវៈចម្រុះ និងធនធានធម្មជាតិក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានគង់វង្ស ដោយមិនត្រូវប្រកបរបរនេសាទត្រីដោយខុសច្បាស់ដែលអាចនាំឱ្យបាត់បង់ពូជត្រី ឫកាប់ព្រៃលិចទឹកដែនជម្រករបស់មច្ឆាជាតិនោះឡើយ។

បើតាមលោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ( FACT) បានឱ្យដឹងដែរថា ថ្មីនេះអង្គការ FACT បានទទួលគម្រោងពីក្រសួងបរិស្ថានរបស់អាល្លឺម៉ង ក្នុងការជួយដល់សហគមអេកូទេសចរណ៍ផាត់សណ្តាយ ដែលមានរយៈពេល៥ឆ្នាំបន្តទៀត ដែលគិតចាប់ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ រហូតដល់ខែកញ្ញា ឆ្នាំ២០២៧ ហើយនឹងមានគម្រោងក្នុងការជួយសាងសង់ ផ្សារអេកូទេសចរណ៍បណ្តែតទឹក ដែលតាមផែនការគ្រោងធ្វើឡើងពីអគារចំនួន៣ ជាអក្សU មាន២ជាន់៕
អត្ថបទ៖ សុខុម



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


