ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ថា លោក ស៊ន តារា មានកំហុសធំណាស់ ដែលបានប្រមាថឪពុកខ្លួនឯង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកអត្ថាធិប្បាយតាមហ្វេសប៊ុកលោក ស៊ន តារា ដែលប្រមាថឪពុករបស់ខ្លួន គឺមានកំហុសធំណាស់។ ដូច្នេះការវាយប្រហាររបស់លោក ស៊ន តារា ទៅលើបុគ្គលដទៃទៀត ក៏មិនមានអ្វីចម្លែកដែរ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ស៊ន តារា មានកំហុសធំណាស់ ដែលបានប្រមាថឪពុកខ្លួនឯងថា «ប៉ាឯងកុំចេះ ខ្ញុំរៀនចេះជាងប៉ាឯង» ហើយមិនមានអ្វីចម្លែកទេ ដែលលោក ស៊ន តារា វាយប្រហារទៅលើអ្នកដទៃ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ស៊ន តារា ក្មួយស្ដាប់ពូឲ្យច្បាស់ វាមិនចម្លែកទេ បើក្មួយប្រមាថឪពុកខ្លួនឯងថា ប៉ាឯងកុំចេះ ខ្ញុំរៀនចេះជាងប៉ាឯង ប្រសិនបើក្មួយប្រើភាសាដូចអ្វីដែលឪពុករបស់ក្មួយឯងនិយាយ ក្មួយខុសធំហើយ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា បើលោក ស៊ន តារា ធ្វើដាក់ឪពុក-ម្ដាយរបស់ខ្លួនបែបនេះហើយ វាមិនចាំបាច់គិតនោះទេ ចំពោះការវាយប្រហារទៅលើអ្នកដទៃ រាប់ទាំងការវាយប្រហារទៅលើព្រះមហាក្សត្រ វាយប្រហារទៅលើនាយករដ្ឋមន្ត្រី ឬកូនប្រុសរបស់សម្ដេច ជាដើម៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


