ព័ត៌មានជាតិ
សិស្សដែលស្ថិតក្រោមលក្ខខណ្ឌទាំងនេះ នឹងទទួលបានអាហារូបករណ៍១០០%ពីក្រសួង
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឲ្យសិស្សដែលធ្លាក់ ឬជាប់បាក់ឌុបទាំងអស់ប្ រញាប់រួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីទទួលបានការសិក្សាដោយឥតបង់ថ្លៃ១០០ភាគរយ។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងនឹងផ្ដល់អាហារូបករណ៍ ចូលរៀនមិនបង់ថ្លៃសិក្សា១០០ភាគរយ សម្រាប់ថ្នាក់សញ្ញាប័ត្រជាន់ខ្ពស់ បរិញ្ញាបត្ររងបច្ចេកទេសឯកទេស និងថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឯកទេសសញ្ញាប័ត្រវិស្វករសម្រាប់ចូលរៀននៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា២០២០ ២០២១។

លោករដ្ឋមន្ត្រី បានណែនាំថា ដើម្បីទទួលបានអាហារូបករណ៍ទាំងនោះ សូមបេក្ខជនប្រញាប់រួសរាន់មកទទួលដាក់ពាក្យស្នើសុំអាហារូបករណ៍ នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលខ្លួនមានបំណងចង់សិក្សា ដើម្បីឲ្យគ្រឹះស្ថានអប់រំនីមួយៗ ធ្វើការជ្រើសរើសទៅតាមចំនួន និងជំនាញព្រមទាំងផ្ដល់អាហារូបករណ៍ដល់បេក្ខជន។
លោករដ្ឋមន្ត្រីបានបន្ថែមថា បេក្ខជនដែលជ្រើសរើសនោះមានដូចជា សិស្សបច្ចេកទេសនិងវិជ្ជាជីវៈ សិស្សទូទៅ សិស្សជានារី សិស្សក្រីក្រ សិស្សមកពីតំបន់ដាច់ស្រយាលនិងជនជាតិភាគតិចសិស្សមានពិការភាព សិស្សដែលបានប្រឡងជាប់ឬធ្លាក់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សាមុនៗជាដើម។

យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងនឹងផ្ដល់អាទិភាពចំពោះសិស្សដែលបានមកដាក់ពាក្យស្នើសុំអាហារូបករណ៍មុនគេ នឹងទទួលបានការសិក្សាឥតបង់ថ្លៃ១០០ភាគរយ។
គួរបញ្ជាក់ថា បច្ចុប្បន្នមានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសរុបចំនួន១០៨កន្លែង ក្នុងនោះមាន៣៨កន្លែង ជាគ្រឹះស្ថានសាធារណៈ ៤៥កន្លែងជាគ្រឹះស្ថានឯកជន និង២៥កន្លែងទៀត ជាអង្គការ ឬសមាគម៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


