ព័ត៌មានជាតិ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យអ្នកបើកបរ មានផ្ទុកសារធាតុញៀន
កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភគ្គ័ ជាអភិបាលរងខណ្ឌ បានដាក់ត្រួតពិនិត្យច្បាប់ចរាចរណ៍ពិសេសទៅលើអ្នកបើកបររថយន្តធុន តូចនិងធំ ដែលផ្ទុកសារធាតុញៀន។

យោងតាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មីថា នៅព្រឹកថ្ងៃទី១៤ ខែមករានេះ កម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យច្បាប់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កែងផ្លូវចូលរោងចក្រថៃហ្គឺរ៍ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។



ការត្រួតពិនិត្យនេះ គឺក្នុងគោលបំណងពិនិត្យប័ណ្ណបើកបរ និងពិនិត្យរកសារធាតុរបស់អ្នកបើកបររថយន្តដឹកអីវ៉ាន់នឹងរថយន្តធំ ហើយជាលទ្ធផល គឺកម្លាំងចម្រុះមិនបានរកឃើញអ្នកបើកបរខុសច្បាប់ចរាចរណ៍ឬប្រើប្រាស់សារធាតុញៀននោះទេ។ លោកអធិការរងបន្តទៀតថា ជារៀងរាល់សប្តាហ៍កម្លាំងចម្រុះតែងដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ដើម្បីស្វែងរកអ្នកបើកបរខុសច្បាប់ក្នុងបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើង ដោយរថយន្តធុនធំនោះ៕


អត្ថបទ៖ នរា
សូមចុចអាន៖ អភិបាលក្រុង សុំឲ្យអាជីវករលះបង់គំនិតកេងប្រវ័ញ្ចលក់ទំនិញខូចគុណភាពបំផ្លាញសុខភាពអ្នកទទួលទាន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


