ព័ត៌មានជាតិ
អ្នកនាំពាក្យថា ការរុករានទន្ទ្រានយកដីរដ្ឋ មិនមែនជាទំនាស់ដីធ្លីទេ
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានថ្លែងថា ការរុករានទន្ទ្រានយកដីរដ្ឋ មិនមែនជាទំនាស់ដីធ្លីទេ ដូច្នេះបើគូរភាគីមួយមានទំនាស់គ្នានៅលើដីរបស់រដ្ឋ គូភាគីទាំងពីរ គឺខុសច្បាប់ទាំងអស់គ្នា ដូច្នេះរដ្ឋអំណាច នឹងដកយកដីនោះវិញ ហើយផ្ដន្ទាទោសអ្នកដែលទៅទន្ទ្រានយកដីធ្លីរបស់រដ្ឋនោះទៀតផង។
ការបញ្ជាក់របស់អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ស្ដីពី “វឌ្ឍនភាពមូលដ្ឋាន ឃុំសង្កាត់ និងទិសដៅការងារបន្ដ (សម្រាប់ខេត្តព្រះសីហនុ)” នៅទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ និងជាការឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន។

លោក ឃាង ភារម្យ បញ្ជាក់យ៉ាងដូច្នេះថា “យើងត្រូវកំណត់ឲ្យច្បាស់ថា អ្វីជាទំនាស់ដីធ្លី ដូច្នេះមិនមែនការរុករានទន្ទ្រានយកដីរដ្ឋ ចិត្តចូលជាទំនាស់ដីធ្លីនៅទេ ។ មានន័យថាប្រសិនបើគូរភាគីមួយមានទំនាស់គ្នានៅលើដីរបស់រដ្ឋ អាចជាដីព្រៃដីអភិរក្ស ឬដីផ្សេងៗទៀត គូភាគីទាំងពីរ គឺខុសច្បាប់ទាំងអស់គ្នា រដ្ឋអំណាចនឹងដកយកដី ហើយផ្ដន្ទាទោសអ្នកដែលទៅទន្ទ្រានយកដីធ្លីរបស់រដ្ឋនោះទៀត”។
ទាក់ទងនឹងបញ្ហាទំនាស់ដីធ្លីនៅខេត្តព្រះសីហនុនេះដែរ លោក ឃាង ភារម្យ បានបញ្ជាក់ថា កន្លងមកសំណុំរឿងដែលបានស្រាវជ្រាវ និងដោះស្រាយបន្តបន្ទាប់មានចំនួន៨៨៦ ករណី នេះគិតពីខែមករាដល់ខែធ្នូ ឆ្នាំ២០២០។ ក្នុងនោះដោះស្រាយសម្របសម្រួលដោយអាជ្ញាធរខេត្តមាន១៥ករណី និងបញ្ជូនទៅស្ថាប័នពាក់ព័ន្ធចំនួន១០៧ករណី និងឆ្លើយតបទៅម្ចាស់ករណីចំនួន២១០ ករណី និងធ្វើរបាយការណ៍ទៅក្រសួងពាក់ព័ន្ធចំនួន៦៣ករណី សរុប៣៩៥ ករណី។

ចំណែកលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា សម្រាប់ក្រុងព្រះសីហនុ មានបណ្ដឹងទាក់ទងនឹងបញ្ហាដីធ្លីចំនួន២១ និងបានដោះស្រាយចប់ទាំងស្រុងចំនួន២០ករណី ហើយបច្ចុប្បន្ននៅសល់តែ១ប៉ុណ្ណោះ ដែលកំពុងដោះស្រាយបញ្ចប់។ លោកបញ្ជាក់ថា ការដោះស្រាយរបស់អាជ្ញាធរលើបញ្ហាវិវាទដីធ្លីមិនមែនជាតុលាការទេ គឺគ្រាន់តែជាអ្នកសម្របសម្រួលប៉ុណ្ណោះ ប៉ុន្តែក្នុងករណីពួកគាត់រំលោភដីរបស់រដ្ឋ ហើយមកស្រែកថា អយុត្តិធម៌ នោះអាជ្ញាធរមិនអាចដោះស្រាយជូនគាត់បានទេ គឺត្រូវតែដកហូតទាំងសងខាង ភាគីណាមួយក៏មិនអាចទទួលបានដែរ ហើយករណីនេះ នៅខេត្តព្រះសីហនុកន្លងមកអាជ្ញាធរក៏បានចេញលិខិតជាបន្តបន្ទាប់ផងដែរ ទាក់ទងទៅនឹងបញ្ហាជនឆ្លៀតឱកាសបែបនេះ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


