ព័ត៌មានជាតិ
លោកឃួង ស្រេង៖ សម្តេចតេជោ ហ៊ុន សែន តែងតែដើរជួរមុខ ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ
សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខ ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ ជាក់ស្តែង ខណៈប្រទេសកម្ពុជាកំពុងប្រឈមជាមួយជំងឺ Covid -19 សម្តេចបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ រហូតទប់ស្កាត់នូវ ការរាតត្បាតជំងឺដ៏សាហាវនេះបានជោគជ័យ និងធ្វើអោយប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ាន និងលេខ២ ក្នុងពិភពលោក ។ បន្ថែមពីនេះ សម្តេចតេជោ នៅបានសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពដ៏ធំមួយ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញដែលមានសមត្ថភាពទទួលអ្នកជំងឺបានជាង១ម៉ឺនគ្រែថែមទៀត។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌដូនពេញចំនួនជិត៣០០០នាក់ នៅវិមាន៧មករានាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានមានប្រសាសន៍លើកឡើង ពីវីរភាពរបស់សម្តេចតេជោហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាពនិងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ និងបានអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ។ បន្ថែមពីនេះ លោកក៏បានលើកឡើងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប៉ុល ពតនោះផងដែរ ដោយក្នុងសម័យនោះប្រជាពលរដ្ឋ គ្មានអីហូបចុកគ្រាប់គ្រាន់ និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុតនៃរបបនោះ។

លោកពិតជា អរគុណចំពោះការសម្រេចចិត្តរបស់ក្មួយៗ ។ការសម្រេចចិត្តនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែក្មួយៗ បានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។ដូច្នេះក្មួយៗ ត្រូវរួមគ្នាការពារសន្តិភាពអោយបានគង់វង់ ។ មានសន្តិភាព ទើបមានឱកាសអភិវឌ្ឍប្រទេសអោយរីកចំរើនជឿនលឿនបាន ហើយដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។ លោកសូមអោយសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស អោយរីកចំរើនរុងរឿងបន្ថែមទៀត។

លោកសូមអោយបងប្អូននិងក្មួយៗទាំងអស់ជួយផ្សព្វផ្សាយពីអំពើល្អរបស់គណបក្សប្រជាជាជនកម្ពុជាជូនទៅបងប្អូនសាច់ញាតិនិងអូសទាញពលរដ្ឋដែលដើរលើផ្លូវខុសមកចូលរួមជីភាពជាមួយបក្សប្រជាជនកម្ពុជាវិញ។
លោក ជា ខេមា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានបញ្ជាក់អោយដឹងថា សមាជិក សមាជិកា បក្សដែលចូលមកជាសមាជិកគណបក្សប្រជាជាជនកម្ពុជាខណ្ឌដូនពេញ ថ្មីនេះមានចំនួន២៧៦៩រូប ស្រីចំនួន១៣៩៣រូប មកពី១១សង្កាត់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយត្រូវបានប្រកាសបញ្ជូលជាសមាជិកគណបក្សជាផ្លូវកានៅថ្ងៃនេះ៕
អត្ដបទ៖ ស្រីរ័ត្ន




-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
បុគ្គលមួយក្រុមទម្លាយចរិតពិតរបស់ Bella នៅពីក្រោយឆាកសម្ដែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
លោក ប្រាយុទ្ធ ត្រូវបញ្ជូនចូលមន្ទីរពេទ្យ ខណៈវេជ្ជបណ្ឌិតកំពុងតាមដានអាការរោគ
-
សុខភាព១ សប្តាហ៍ មុន
ថៃ ព្រមានថា នំឆាខ្វៃជាមួយតែទឹកដោះគោពេលព្រឹក ជាអាហារគ្រោះថ្នាក់ខ្លាំង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
អ្នកលេងអ៊ីនធឺរណិតទាមទារឱ្យក្រុមតារាស្រីស្អាត ចេញមុខសុំទោស Bella
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ
-
សន្តិសុខសង្គម៧ ថ្ងៃ មុន
សម្លាប់កូនអាយុ ៤ ឆ្នាំ រួចចង.ក សម្លាប់ខ្លួនឯងតាមក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៤ ខែ មានគ្រោះថ្នាក់ចរាចរណ៍ ៦២ ករណី កើតឡើងលើផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ
-
ចរាចរណ៍៦ ថ្ងៃ មុន
រថយន្ដធុនធំកិនស្លាប់ប្ដីប្រពន្ធពីរនាក់ ចំណែកកូនរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាបុកសត្វគោរត់ឆ្លងផ្លូវ