Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន​ សែន ៖ រាជរដ្ឋាភិបាល ផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ទៅលើសិទ្ធិរស់រានមានជីវិតមុនគេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើសិទ្ធិរស់រានមានជីវិតមុនគេ ហើយបន្ទាប់មកទើបដល់សិទ្ធិដទៃទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បាន​អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍​សាត់ នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន ផ្ដោតការយកចិត្តទុកដាក់ ពិសេសសិទ្ធិរស់រានមានជីវិត មុនសិន បន្ទាប់ទៅបានទៅសិទ្ធិដទៃទៀត សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការការពារសុខភាព សិទ្ធិខាងសេដ្ឋកិច្ច សិទ្ធិខាងនយោបាយ រាប់ទាំងសិទ្ធិដែលអ្នកឯងត្រូវធ្វើបក្សនយោបាយ ឬក៏ធ្វើអង្គការក្រៅរដ្ឋាភិបាល ធ្វើអ្នកកាសែតទៅតាមបំណងហ្នឹងទៅ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ឬសគល់នៃសិទ្ធិ គឺចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិតជាមុនសិន។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខិតខំធ្វើអ្វីគ្រប់យ៉ាងឲ្យតែជីវិតប្រជាជនគង់វង្ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម