Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ណែនាំឲ្យដាក់តម្លៃលើផលិតផល និងចំណីអាហារ ដែលប្រជាពលរដ្ឋលក់តូចតាច

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងពាក់ព័ន្ធ ត្រូវរៀបចំឲ្យមានការដាក់តម្លៃទៅលើផលិតផលនានា ជាពិសេសទៅលើផលិតផល និងចំណីអាហារ ដែលប្រជាពលរដ្ឋលក់តូចតាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី ១៦ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន ​បានណែនាំដល់ក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម សហការគ្នាដើម្បីដាក់តម្លៃនៅលើផលិតផលនានា ជាពិសេសអ្នកលក់តូចតាច ដើម្បីកុំឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ពិបាកសួរតម្លៃបន្តទៀត ជាពិសេសនៅក្នុឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សូមឲ្យក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយគ្នា ដើម្បីដាក់ជាតម្លៃកុំឲ្យពិបាកសួរៗ ដូចជាជនបរទេស ឧទាហរណ៍ថា គាត់ចង់ស៊ីនំ នំហ្នឹងវាតម្លៃប៉ុន្មាន គឺគាត់អត់ដឹង បើអញ្ចឹងទេយើងសរសេរទៅ»។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ការសរសេរតម្លៃនៅលើផលិតផល និងចំណីអាហារបែបនេះ គឺមានភាពងាយស្រួលទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ តាមការកត់សម្គាល់របស់សម្ដេចតេជោ ហ៊ុន សែន គឺផលិតផលភាគច្រើនហើយដែលបានដាក់តម្លៃ តែនៅសល់អ្នកដែលលក់ផលិតផល និងចំណីអាហារតូចតាច ដែលមិនទាន់បានដាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ត្រាំ ប្រកាសថា អ៊ីស្រាអែល យល់ព្រមបទឈប់បាញ់៦០ថ្ងៃនៅហ្គាហ្សាហើយ ចាំតែក្រុមហាម៉ាសប៉ុណ្ណោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​នេត្រ ភក្ត្រា ដឹក​នាំ​មន្ត្រី​រាជការ​ក្រសួង​ព័ត៌មាន បរិច្ចាគ​ឈាម ក្រោម​ប្រធានបទ «មន្ត្រីក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស»

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្ត​រតនគិរី ប្រារព្ធ​ទិវា​មច្ឆជាតិ ឆ្នាំ​២០២៥ ដើម្បី​ប្រលែង​កូន​ត្រីនៅ​បឹង​កន្សែង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ បើកពិភាក្សាថ្នាក់ជាតិ លើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត”

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតសង្ឃឹម​ថា​ប្រទេស​លោក​នឹង​អាច​បង្កើន​ទំនាក់ទំនង​កាន់​តែច្រើនជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្រុមមនុស្ស​យកស្លាក​លេខ​រថយន្ត​​ ថាក់ស៊ីន ចាក់​ឆ្នោត ខណៈ​លោកចូល​ខ្លួន​ទៅ​តុលាការ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតថាកម្ពុជាមានភាព​ថ្លៃថ្នូរ និងក្រមសីលធម៌ខ្ពស់

ព័ត៌មានជាតិ២២ ម៉ោង មុន

ទីម័រចង់យកនាម«សម្ដេចតេជោ ហ៊ុន សែន» ភ្ជាប់នឹងឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី ផែថងថាន​ ត្រូវបាន​ព្យួរអំណាច​ ចំពេល​​ស្តេចថៃ​​តែងតាំង​គណៈរដ្ឋមន្ត្រីថ្មី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

សូរិយា ជុន​​ហ្គ្រុនហ្គ្រីងគីត ដែល​ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី​ស្ដីទី​របស់​ថៃ ជានរណា?

Sokha Hotels

ព័ត៌មានពេញនិយម