ព័ត៌មានជាតិ
លោក ហ៊ុន ម៉ានី ឲ្យប្រជាពលរដ្ឋការពារខ្លួនពីជំងឺកូវីដ ក្រោយពលករមកពីថៃមានអ្នកឆ្លងច្រើន
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ស្ពឺ និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបមេត្តាបន្តការ ការពារខ្លួនកុំមានការធ្វេសប្រហែសនិងស្តាប់តាមការណែនាំរបស់ក្រសួងក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច។

ជាមួយនេះ លោកក៏បានអំពាវនាវដល់អាជ្ញាធរ មេត្តាបង្កើនការយកចិត្តទុកដាក់និងបន្តផ្សព្វផ្សាយដល់បងប្អូន នៅតាមមូលដ្ឋានពីហានិភ័យនិងវិធីការពារខ្លួន ពីការឆ្លងជំងឺកូវីដ១៩នេះ ដើម្បីបញ្ចៀសបានទាំងស្រុងនូវការឆ្លងរាលដាលក្នុងសហគមន៍។
លោក ហ៊ុន ម៉ានី បានធ្វើការអំពាវនាវនេះ នៅក្នុងផេកហ្វេសបុករបស់លោកនាថ្ងៃទី១៥ ខែមករានេះ។ លោកបានសរសេរថា៖«ដោយស្ថានភាពនៃការឆ្លងជំងឺកូវីដ ១៩ បាន បន្តកើនឡើងខ្ពស់ក្នុងចំណោមបងប្អូនពលករ ដែលធ្វើដំណើរត្រលប់មកពីប្រទេសថៃ តាមព្រំដែនគោក រាជរដ្ឋាភិបាលជាពិសេសក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី បាននិងកំពុងខិតខំប្រឹងប្រែងគ្រប់គ្រងស្ថានការណ៍យ៉ាងម៉ឺងម៉ាត់ នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធានាថា បងប្អូនដែលបានចូលមក ត្រូវបានធ្វើតេស្តនិងធ្វើចត្តាឡីស័កត្រឹមត្រូវ»។

លោក ហ៊ុន ម៉ានី បានធ្វើការអំពាវនាវថា៖«ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងនេះ ឲ្យបានទទួលជោគជ័យ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាបន្តការ ការពារខ្លួនកុំមានការធ្វេសប្រហែសនិងស្តាប់តាមការណែនាំរបស់ក្រសួង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវដល់អាជ្ញាធរ មេត្តាបង្កើនការយកចិត្តទុកដាក់និងបន្តផ្សព្វផ្សាយដល់បងប្អូន នៅតាមមូលដ្ឋានពីហានិភ័យនិងវិធីការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩នេះ ដើម្បីបញ្ចៀសបានទាំងស្រុងនូវការឆ្លងរាលដាលក្នុង សហគមន៍»។
ទាំងអស់គ្នារួមគ្នាយើងនឹងឆ្លងផុតគ្រាលំបាកនេះ! ៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


